វិស័យពាណិជ្ជកម្ម

តើសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចស្ងប់ស្ងាត់ទេនៅឆ្នាំក្រោយ បន្ទាប់ពីមានសញ្ញាវិជ្ជមានពីលោក ត្រំា?


ក្រោយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើរប្រយោគមួយឃ្លាដោយបង្ហាញពីឆន្ទៈក្នុងការចរចាធ្វើឱ្យសើរឡើងនូវទំនាក់ទំនងជាមួយចិន ក្រសួងការបរទេសចិន បានជំរុញឱ្យភាគីទាំងពីរដាក់ចេញនូវជម្រើសដ៏ត្រឹមត្រូវមួយពាក់ព័ន្ធនឹងបញ្ហានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
វិស័យពាណិជ្ជកម្ម
ដោយ

លោក វ៉ាង យី រដ្ឋមន្រ្តីការរបទេសចិន បានអះអាងថា ទីក្រុងប៉េកាំង ក៏មានឆន្ទៈដូចលោក ដូណាល់ ត្រាំ ដែរ។ តើសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចស្ងប់ស្ងាត់ទេនៅឆ្នាំក្រោយ បន្ទាប់ពីមានសញ្ញាវិជ្ជមានពីលោក ត្រំា?

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីថ្ងៃអង្គារ សប្តាហ៍ថា ទីក្រុងប៉េកាំង មានឆន្ទៈរក្សាការសន្ទនាជាមួយរដ្ឋបាលអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដើម្បីសា្តរបញ្ហានានា នៅលើពិភពលោក។ ការបង្ហាញឆន្ទៈរបស់ប្រមុខការទូតចិននេះ ធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្តែងក្តីសង្ឃឹមថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះអាចនឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។

លោក វ៉ាង យី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសចិនថា ចិនសង្ឃឹមថារដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិក នឹងមានការសម្រេចចិត្តត្រឹមត្រូវ និងធ្វើការជាមួយប្រទេសចិន ដើម្បីលុបបំបាត់ការរំខាន និងជម្នះឧបសគ្គសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព សុខភាព និងនិរន្តរភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅនិវេសនដ្ឋានឯកជនរបស់ខ្លួនថា សហរដ្ឋអាម៉េរិក និងចិន អាចរួមគ្នាដោះស្រាយបញ្ហាទាំងអស់នៅក្នុងពិភពលោក ហើយលោកលើកឡើងពីទំនាក់ទំនងមិត្តភាពល្អរបស់លោកជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ លោក ត្រាំ បានអះអាងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីចិន អស់រយៈពេលជាច្រើនលើបញ្ហាផ្សេងៗ រួមទាំងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយលោកបានចាត់ទុកលោក ស៊ី ជាបុគ្គលដ៏អស្ចារ្យម្នាក់សម្រាប់លោក។

ជាមួយគ្នា្ននេះនៅក្នុងជំនួបនោះ លោក ត្រាំ បានអញ្ជើញលោក ស៊ី ឱ្យមកចូលរួមពិធីចូលកាន់តំណែងរបស់លោកនៅថ្ងៃទី២០ ខែមករា ផងដែរ បើទោះបីជាលោកមិនបានដឹងថា តើមេដឹកនាំចិននឹងទទួលយកការអញ្ជើញនោះឬយ៉ាងណានោះទេ។

ចាប់តាំងពីយុទ្ធនាការបោះឆ្នោតរហូតដល់ទទួលបានជ័យជម្នះ វោហារសព្ទរបស់លោក ត្រាំ គឺតែងតែសំដៅលើចិន ហើយក៏បានត្រៀមសុទ្ធតែមនុស្ស ដែលមានទស្សនៈប្រឆាំងចិន នៅក្នុងបញ្ជីអ្នកទទួលខុសត្រូវកិច្ចការសំខាន់ៗនៅក្នុងរដ្ឋបាលរបស់លោក។ ទំនាក់ទំនងចិន និងសហរដ្ឋអាម៉េរិក មកទល់ពេលនេះនៅតែផុយស្រួយនៅឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


របាយការណ៍បង្ហាញថា ផ្លូវហោះហើរអន្តរជាតិ ដែលមមាញឹកបំផុតទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ភាគច្រើនស្ថិតនៅតំបន់អាស៊ី

របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនផ្តល់ទិន្នន័យអាកាសចរណ៍អង់គ្លេស OAG បាន បង្ហាញថា ក្នុងចំណោមផ្លូវហោះហើរអន្តរជាតិ ដ៏មមាញឹកបំផុតទាំង១០របស…

ក្រុមហ៊ុនផលិតរថយន្ដធំៗរបស់ជប៉ុន សម្លឹងរកការច្របាច់បញ្ចូលគ្នា ដើម្បីទប់ទល់នឹងទីផ្សារ ដែលកំពុងមានការប្រកួតប្រជែងខ្លាំង

ស្របពេលទីផ្សាររថយន្តនៅលើពិភពលោកកំពុងមានការប្រកួតប្រជែងខ្លាំងដូចបាយពុះ បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុន កំពុងរកវិធីសាស្ត្រ ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ