វិស័យសេដ្ឋកិច្ច

វៀតណាម ត្រូវបានគេព្យាករថា នឹងផ្តួលថៃ ក្លាយជាបងធំសេដ្ឋកិច្ចលំដាប់ទី២ នៅអាស៊ាននៅរង្វង់១០ឆ្នាំខាងមុខ


វៀតណាម ដែលមានប្រជាជនជាង១០០លាននាក់ និងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៥៧១ពាន់លានដុល្លារ ត្រូវបានគេព្យាករថា នឹងផ្តួលថៃ ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី។ តាមការរំពឹងទុក ប្រទេសក្បែរខាងកម្ពុជា មួយនេះអាចនឹងសម្រេចគោលដៅនេះ នៅក្នុងរង្វង់ឆ្នាំ២០៣៦ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យសេដ្ឋកិច្ច
ដោយ

វៀតណាម ដែលអ្នកភូមិផងរបងជាមួយកម្ពុជា ត្រូវបានគេព្យាករថា នឹងអាចទម្លាក់ថៃ ក្លាយជាបងធំសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២០ នៅលើពិភពលោកនៅក្នុងរង្វង់ឆ្នាំ២០៣៦។ បើយោងតាមរបាយការណ៍សម្ព័ន្ធសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម វៀតណាមត្រូវបានគេប៉ាន់ប្រមាណថា ជាប្រជាជាតិមួយ ដែលពលរដ្ឋម្នាក់មានអំណាចទិញលើសពីជាង១១ពាន់ដុល្លារក្នុងមួយឆ្នាំ។

ចាប់តាំងពីការធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ដែលវៀតណាមអនុវត្តនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ មក កំណើនសេដ្ឋកិច្ចវៀតណាម បានកើនឡើងខ្ពស់ជាបន្តបន្ទាប់ សូម្បីតែក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបានប្រែក្លាយវៀតណាម ពីប្រទេសក្រីក្រទៅជាប្រទេសមានសេដ្ឋកិច្ចមធ្យមមួយនៅក្នុងតំបន់។ ប្រសិនបើវៀតណាម អាចរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំនៅក្នុងរង្វង់ត្រឹម៦,៥% ដូចបច្ចុប្បន្ន វៀតណាមអាចនឹងសម្រេចគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

របាយការណ៍ខាងលើបានអះអាងថា វៀតណាម ដែលកាលពីឆ្នាំ២០២១ ឈរនៅលំដាប់លេខរៀងទី៤១ នៅលើពិភពលោក អាចក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២០ នៅអំឡុងឆ្នាំ២០៣៦។

បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅឆ្នាំ២០២៥ នេះសេដ្ឋកិច្ចវៀតណាម ឈរនៅលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍ជាមួយទំហំ GDP ប្រមាណ៥៧១ពាន់លានដុល្លារ ដោយតាមពីក្រោយប្រទេសឥណ្ឌូនេស៊ី ដែលមានទំហំ GDP ១,៦ទ្រីលានដុល្លារ  និងប្រទេសថៃ ដែលមានទំហំ៦៣២ពាន់លានដុល្លារ។

បើតាមការព្យាករនៅឆ្នាំ២០៣៦ សេដ្ឋកិច្ចវៀតណាមនឹងមានទំហំលើសប្រទេសប៉ូឡូញ ស្វីស ស៊ុយអែត បែលហ្សិក និងអូស្ត្រាលីទៅទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីការជួញដូរភាគហ៊ុននៅកម្ពុជា មិនសូវរងឥទ្ធិពលពីទីផ្សារភាគហ៊ុនខាងក្រៅ?

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា (CSX) បានអះអាងថា មកទល់ពេលនេះការជួញដូរភាគហ៊ុននៅកម្ពុជាពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដោយសារឥទ្ធិពលគោលនយោបាយព…

និស្សិតបរទេសរៀននៅអាម៉េរិក រាប់ពាន់នាក់ កំពុងរងការស៊ើបអង្កេតពីភាពស្របច្បាប់

មិនមែនតែជនអន្តោប្រវេសន៍ខុសច្បាប់នោះទេ ដែលកំពុងព្រួយបារម្ភពីការបណ្តេញចេញពីសហរដ្ឋអាម៉េរិក សូម្បីនិស្សិតដែលទទួលបានសិទ្ធិស្របច្បាប់ឲ្យស្នាក់នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ