អត្ថបទក្រុមហ៊ុន

បុគ្គលិក អេ អឹម ខេ បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម


រាជធានីភ្នំពេញ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណជិត ៣០នាក់បានចុះឈ្មោះដោយស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ ការបរិច្ចាគឈាមនេះផងដែរគឺជាទង្វើដែលបង្ហាញពីទំហំនៃក្ដីស្រលាញ់ចំពោះសហគមន៍ ក៏ដូចជាជួយសង្គមជាតិរបស់យើងផងដែរ។
បុគ្គលិក អេ អឹម ខេ បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម
ដោយ

ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមជាតិរបស់យើង ឈាមរបស់អ្នកអាចជួយដល់ជីវិតមនុស្សជាច្រើនដែលគាត់ត្រូវការខ្លាំងបំផុតដូចជា ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម្ដាយសម្រាលកូនមិនធម្មតា ជំងឺមហារីក ការវះកាត់ធ្ងន់ធ្ងរ និងអ្នកជំងឺផ្សេងៗទៀត។ល។

យោងតាមមជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួង​សុខាភិបាលបានពន្យល់ថា “ជា​មធ្យម​ឈាម​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​មាន​​ពី ៣​លីត្រ ទៅ ៥​លីត្រ ទៅ​តាម​ទម្ងន់​របស់​ខ្លួន​មនុស្ស​យើង។ ការ​បរិច្ចាគ​ឈាម​ម្ដង​មាន​កម្រិត ៣៥០​មីលីលីត្រ ដូច្នេះ​ការ​បរិច្ចាគ​ឈាម​មាន​ការ​បាត់បង់​ឈាម​តែ​ប្រហែល​ ៧​ភាគរយ​តែ​ប៉ុណ្ណោះ​នៃ​ចំណុះ​ឈាម​ដែល​មាន​ក្នុង​ខ្លួន​មនុស្ស​យើង ហើយ​ការ​បាត់​បង់​ឈាម​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​នោះ ទាល់​តែ​រហូត​ដល់ ២៥% ទៅ ៣៥​%​ឯណោះ។ ដូច្នេះ​ជា​រៀង​រាល់ ៣​​ខែ​ម្ដង​ចំពោះ​បុរស ហើយ​និង ៤​ខែ​ម្ដង ចំពោះ​ស្ត្រី គឺ​គាត់​អាច​បរិច្ចាគ​ឈាម​យ៉ាង​ទៀង​ទាត់”។

គួរបញ្ជាក់ផងដែរថាការបរិច្ចាគឈាមមិនត្រឹមតែជួយដល់សង្គមជាតិយើងទេ លើសពីនេះទៅទៀតការបរិច្ចាគឈាមទៀងទាត់ អាចជួយឲ្យកាត់បន្ថយនូវជំងឺជាច្រើនដូចជា ជំងឺបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល កាត់បន្ថយជំងឺមហារីកផ្សេងៗ និងអត្ថប្រយោជន៍សុខភាពជាច្រើនទៀតផង។ ដូចច្នេះហើយយើងនាំគ្នាចូលរួមបរិច្ចាគឈាម ដើម្បី
សង្គ្រោះសង្គមជាតិយើង និងដើម្បីសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋរបស់យើង។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។




អត្ថបទបន្ទាប់


ហេតុអ្វីបានជាប្រទេសឥណ្ឌាចង់បានដៃគូផលិតបន្ទះឈីបថ្មីថែមទៀតក្រៅពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនោះ?

ព័ត៌មាន
ហេតុអ្វីបានជាប្រទេសឥណ្ឌាចង់បានដៃគូផលិតបន្ទះឈីបថ្មីថែមទៀតក្រៅពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនោះ?រដ្ឋមន្ត្រីក្រសួងព័ត៌មានវិទ្យា និង អេឡិចត្រូ…

គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃទី៥ ខណៈសម្តេចនឹងស្នើតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពីរថ្ងៃបន្ទាប់

ព័ត៌មាន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ការកំណត់បែងចែកអាសនៈសម្រាប់គណប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ