អចលនទ្រព្យ

តើទីផ្សារអចលនទ្រព្យវៀតណាម នឹងងើបឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២៤ មែនទេ?


វិស័យអចលនទ្រព្យវៀតណាម ដែលកំពុងតែរួមរឹតដោយវិបត្តិ និងរឿងអាស្រូវពុករលួយ ក៏ដូចជាអំពើឆបោក ត្រូវបានអ្នកជំនាញក្នុងវិស័យនេះព្យាករថា អាចនឹងងើបឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ កន្លងទៅ មានក្រុមហ៊ុនអចលនទ្រព្យរហូតដល់១ពាន់៣រយក្រុមហ៊ុន ត្រូវបានក្ស័យធន។ ការព្យាករវិជ្ជមាននេះធ្វើឡើងដោយផ្អែកលើការវាយតម្លៃរបស់ក្រុមអ្នកជំនាញទៅលើចំណាត់ការអនុវត្តច្បាប់ ស្ថានភាពហិរញ្ញវត្ថុ ក៏ដូចជាទស្សនៈសុទិដ្ឋិនិយមចំពោះទីផ្សារនៅចិន ដែលជាប្រទេសក្បែរខាង។
អចលនទ្រព្យ
ដោយ

ក្រុមអ្នកជំនាញវៀតណាមបាននិយាយថា ទីផ្សារអចលនទ្រព្យនៅវៀតណាម ដែលជាប្រទេសសង្គមនិយម តែមានសេដ្ឋកិច្ចទីផ្សារសេរី ត្រូវបានរំពឹងថា នឹងចាប់ផ្តើមស្ទុះងើបឡើងវិញនៅអំឡុងពាក់កណ្តាលឆ្នាំ២០២៤។ ប៉ុន្តែសន្ទុះដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព នឹងមិនអាចសម្រេចបានរហូតដល់ត្រីមាសទី៣ក្នុងឆ្នាំ២០២៥ ឡើយ។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្ដីពីទីផ្សារអចលនទ្រព្យវៀតណាម ក្រុមហ៊ុនបាតដុងសាន (Batdongsan) ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ និងវេទិកាទិញ-លក់អចលនទ្រព្យបាននិយាយថា "ចំណុចរបត់" សម្រាប់ទីផ្សារនេះនឹងកើតមានឡើងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៤ គឺមិនមែននៅក្នុងត្រីមាសទី២ ដូចដែលបានព្យាករមុននេះឡើយ។

លោក ង្វៀន កុក អាញ់ ( Nguyen Quoc Anh ) អគ្គនាយករងក្រុមហ៊ុននេះបានប្រាប់សារព័ត៌មាន VnExpress ថា ការព្យាករនេះ គឺផ្អែកលើកត្តាជាច្រើនរួមទាំងច្បាប់ថ្មី ដែលទើបចូលជាធរមាន កំណើនសេដ្ឋកិច្ចដែលរំពឹងទុកនៅឆ្នាំក្រោយ និងអារម្មណ៍ផ្ទាល់របស់ពលរដ្ឋផងដែរ។

ដោយឡែក លោក ម៉ៃឃើល កូកាឡារី (Michael Kokalari) អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Vina Capital ក៏ជឿដែរថា ស្ថានភាពនៃវិស័យអចលនទ្រព្យវៀតណាម នឹងប្រសើរឡើងនៅពាក់កណ្តាលឆ្នាំនេះ ។

យ៉ាងណាក៏ដោយបើយោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាម មានក្រុមហ៊ុនអចលនទ្រព្យប្រមាណ១ពាន់៣រយក្រុមហ៊ុន ត្រូវបានក្ស័យធននៅឆ្នាំ២០២៣ កន្លងទៅ កើនឡើង៨% បើធៀបនឹងឆ្នាំ២០២២។

លោក កាន វ៉ាន់ឡឹក (Can Van Luc) អ្នកជំនាញសេដ្ឋកិច្ចនៅធនាគារ BIDV ក៏បាននិយាយដែរថា ឆ្នាំ២០២៤ នេះនឹងនាំមកនូវឱកាសសម្រាប់ទីផ្សារអចលនទ្រព្យឡើងវិញ។ សម្រាប់អ្នកជំនាញរូបនេះ ការបើកច្រកព្រំដែនរបស់ប្រទេសចិនឡើងវិញ ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក រំហូរមូលធន និងការជំរុញឱ្យមានហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីស្តារសេដ្ឋកិច្ចសង្គមក៏ដូចជាកម្មវិធីអភិវឌ្ឍន៍បន្ថែមទៀត វានឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមឱ្យមានការកើនឡើង។

អ្នកជំនាញរូបនេះជឿជាក់ថា អតិផរណា និងបំណុលស្អុយ ឬបំណុលពិបាកទារនៅប្រទេសវៀតណាមស្ថិតក្រោមការគ្រប់គ្រងបាន វានឹងជួយទាក់ទាញរំហូរមូលធនចូលទៅក្នុងទីផ្សារលំនៅឋានបន្ថែមទៀត។ ហើយការណ៍នេះ វាក៏កំពុងធ្វើឱ្យប្រសើរឡើងនូវការធ្វើផែនការ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងក្របខ័ណ្ឌច្បាប់សម្រាប់ទីផ្សារផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កម្ពុជា និងឥណ្ឌា ក្លាយជាទីផ្សារទេសចរណ៍ដែលមានសន្ទុះកំណើនលឿនបំផុតរបស់ប្រទេសវៀតណាម

កម្ពុជា និងឥណ្ឌាបានក្លាយជាទីផ្សារទេសចរណ៍ដែលមានសន្ទុះកំណើនលឿនបំផុតរបស់ប្រទេសវៀតណាម ខណៈដែលប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះ ទទួលបា…

ការវិនិយោគរបស់ជប៉ុននិងកូរ៉េធ្លាក់ចុះខ្លាំងនៅចិន តើក្រុងប៉េកាំងអាចស្វែងរកចំណុចរួមមួយលើពាណិជ្ជកម្មបានដែរទេ?

ស្របពេលចិន កំពុងស្វះស្វែងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក្រោយការវិនិយោគ និងរំហូរមូលធនធ្លាក់ចុះ ភាពតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ