ចិន-រុស្ស៊ី

រុស្ស៊ីក្លាយជាទីផ្សារធំទី៣ សម្រាប់ការទូទាត់ប្រាក់យន់របស់ចិន ចំពេលរងទណ្ឌកម្មពីលោកខាងលិច


ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីប្រទេសដែលមានប្រើប្រាស់ប្រាក់យន់ ដែលជារូបិយបណ្ណជាតិរបស់ប្រទេសចិនសម្រាប់ការទូទាត់ជាសាកល ប៉ុន្ដែ នេះក៏បានបង្ហាញពីការកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររបស់ទីក្រុងម៉ូស្គូ ដោយសារការទណ្ឌកម្មពីសំណាក់ប្រទេសោកខាងលិចផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters
ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីប្រទេសដែលមានប្រើប្រាស់ប្រាក់យន់ ដែលជារូបិយបណ្ណជាតិរបស់ប្រទេសចិនសម្រាប់ការទូទាត់ជាសាកល

មែនទែនទៅ នៅមុនពេលរុស្ស៊ី​ ធ្វើការលុកលុយលើ​អ៊ុយក្រែនក្នុង​ខែកុម្ភៈ ទីក្រុងម៉ូស្គូ​មិនធ្លាប់មាន​ទិន្នន័យទូទាត់​ប្រាក់យន់​នៅក្នុងបញ្ជីប្រចាំខែ ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធ​ទូទាត់ហិរញ្ញវត្ថុអន្តជាតិ SWIFT នោះទេ ប៉ុន្តែតួលេខចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨សីហា​បានបង្ហាញថា ទីក្រុងម៉ូស្គូ បានឈរ​លេខរៀងទី៣ នៅពីក្រោយ​ទីក្រុងហុងកុង និង មហាអំណាចហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស ក្នុងការទូទាត់ជាប្រាក់យន់។

បើយោងតាមប្រព័ន្ធទូទាត់ហិរញ្ញវត្ថុអន្តជាតិ​​ SWIFT បានបង្ហាញថា ក្រុមហ៊ុន និង ធនាគាររបស់រុស្ស៊ីបានប្រើប្រាស់​ស្ទើរតែ ៤% នៃការទូទាត់ប្រាក់​យន់​អន្តរជាតិ​គិតត្រឹម​ខែកក្កដា ខណៈការទូទាត់ប្រាក់យន់​បានកើនឡើង​នៅពេលដែលវិមានក្រឹមឡាំងបានចូលឈ្លានពាននៅអ៊ុយក្រែន ហើយបានបង្កឱ្យមានការដាក់ទណ្ឌកម្មពីបណ្តា​ប្រទេស​លោកខាងលិចយ៉ាងចាស់ដៃ។

គួរកត់សម្គាល់ថា ហុងកុងនៅតែជាប្រភពកំពូល​នៃប្រតិបត្តិការប្រាក់យន់​នៅខាងក្រៅ​ចិនដីគោក ជាមួយចំណែកទូទូទាត់​ ៧៤% នៃចំនួនទូទាត់ប្រាក់យន់សរុប បន្ទាប់មកគឺចក្រភពអង់គ្លេសដែលមានចំនួន ៦,៤% ។

ក្នុងនោះ ការលោតឡើងភ្លាមៗរបស់រុស្ស៊ីក្នុងបញ្ជីរបស់ប្រព័ន្ធទូទាត់ហិរញ្ញវត្ថុអន្តជាតិ​​ SWIFT ចំពោះកំណើន​ទូទាត់​ជាប្រាក់យន់ចិននេះ ក៏ដោយសារតែ ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច បានរាំងខ្ទប់រុស្ស៊ី​ពីការទូទាត់​តាមប្រព័ន្ធធនាគារពិភពលោកដោយប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និង កត្តាមួយផ្សេងទៀត គឺ​ ​ទីក្រុង​មូស្គូ​កាន់តែ​ជិត​ស្និទ្ធក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយ​ប៉េកាំង​។

បន្ថែមពីនេះ ផលប៉ះពាល់លើវិស័យ​ហិរញ្ញវត្ថុរុស្ស៊ី, ក្រុមហ៊ុនលោកខាងលិចធំៗ​រាប់រយបានដកខ្លួន និង កាត់បន្ថយប្រតិបត្តិការរបស់ខ្លួនចេញពីរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូដែលបាន​ឈ្លានពាន​អ៊ុយក្រែន ក៏ជាហេតុផល​ធ្វើឲ្យរុស្ស៊ី​ត្រូវប្រើប្រាស់​ប្រាក់យន់របស់ចិន​កាន់តែច្រើន​​ផងដែរ។

គួរជម្រាបថា ប្រទេសរុស្ស៊ី​បានបង្កើតប្រព័ន្ធ​ទូទាត់ហិរញ្ញវត្ថុ​ថ្មីរបស់ខ្លួន ដែលស្រដៀងគ្នានឹងប្រព័ន្ធ SWIFT ដោយបង្កើតគណនីពិសេសនៅធនាគារ និង បន្តធ្វើពាណិជ្ជកម្មការនាំចេញ​សំខាន់ៗដូចជាប្រេង និង ឧស្ម័ន ជាមួយបណ្តាប្រទេសពី ប្រទេសចិន និង ឥណ្ឌា ទៅកាន់ប្រទេសទួរគីជាដើម។

ទិន្នន័យពីប្រព័ន្ធទូទាត់ហិរញ្ញវត្ថុអន្តរជាតិ SWIFT បានបង្ហាញទៀតថា ប្រាក់រូប្លរបស់រុស្ស៊ីបច្ចុប្បន្ន ក៏លែងស្ថិត​នៅក្នុង​តារាងកំពូល​រូបិយវត្ថុ​សកលទាំង​២០ ក្នុងការប្រើប្រាស់​សម្រាប់​ទីផ្សារទូទាត់​អន្តរជាតិផងដែរ ខណៈដែលកាលពីខែធ្នូ​ឆ្នាំមុននេះ ប្រាក់រូប្លរុស្ស៊ី ធ្លាប់ឈរ​នៅលំដាប់​ទី១៦ នៃតារាងរូបិយវត្ថុសកលនេះ ដោយមានចំណែកទីផ្សារប្រតិបត្តិការប្រហែល​០,៣%។​

សូមបញ្ជាក់ថា រូបិយបណ្ណអន្តរជាតិកំពូលទាំង៥ ដែលមានការប្រើប្រាស់​សម្រាប់ទីផ្សារទូទាត់អន្តរជាតិរួមមានប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ប្រាក់ផោនរបស់អង់គ្លេស ប្រាក់យេនរបស់ជប៉ុន និងប្រាក់យន់របស់ចិន៕




អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងបញ្ចប់គម្រោងផ្ដល់ប្រាក់កម្ចីថ្មីៗដល់ប្រទេសចិន

ព័ត៌មាន
នៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយនឹងសារព័ត៌មានជប៉ុន Nikkei ប្រធានធនាគារអភិវឌ្ឍអាស៊ី ADB បាននិយាយថា ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍អាស៊ីន…

ក្រុមប្រតិបត្តិករកាស៊ីណូនៅម៉ាកាវ បានបង្ហាញពីការខាតបង់ជាង ២ ពាន់លានដុល្លារដោយសារជំងឺកូវីដ១៩

ព័ត៌មាន
ក្រុមប្រតិបត្តិករកាស៊ីណូនៅទីក្រុងម៉ាកាវប្រទេសចិនបានបង្ហាញពីភាពលំបាកយ៉ាងខ្លាំងដោយសារការខាតបង់ប្រាក់ចំណូលនៅរយៈពេលកន្លះឆ្នាំមកនេះ គឺខាតច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ