ការកែលម្អរថយន្តដឹកកម្មករនិយោជិត

ក្រុមកម្មករ កម្មការនី សម្ដែងក្ដីរីករាយ ក្រោយឭដំណឹងថា រដ្ឋាភិបាលកំពុងគិតគូរលើការការកែលម្អរថយន្តដឹកកម្មករនិយោជិត


ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរ បានសម្ដែងនៅសប្បាយរីករាយ ក្រោយទទួលដំណឹងថា រាជរដ្ឋាភិបាលពិសេសខាងក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធកំពុងគិតគូរអំពីវិធានការជួយសម្រួល ក៏ដូចជាកែលម្អរថយន្ដសម្រាប់ដឹកកម្មករកម្មារិនី ដែលមានលំនៅដ្ឋានឆ្ងាយពីរោងចក្រ។ ក្រុមកម្មករកម្មារិនីក៏បានស្នើឲ្យការសិក្សា លើការជួយកែលម្អរថយន្ដដឹកម្មករនេះ នឹងបញ្ចប់ ហើយអនុវត្តបានឆាប់ៗ ព្រោះបច្ចុប្បន្នពួកគាត់មានជួបបញ្ហាលំបាកច្រើន ពិសេសសបញ្ហាសុវត្ថិភាពតែម្ដង ទាំងបារម្ភពីការឆ្លងមេរោគកូវីដ១៩ និងគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវផងដែរ។
រូបថត​ឯកសារ​ នៃ​កម្មករកម្មការិនី​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ចេញពីរោងចក្រ​ត្រឡប់ទៅផ្ទះតាមរថយន្ត។ រូបថត​សហការី​​

គេ​សង្កេត​ឃើញ​ថា កន្លង​មក​ការ​ដឹក​កម្មករ​ពី​លំនៅ​ដ្ឋា​ន មក​ធ្វើការ​នៅ​តាម​រោងចក្រ​ឆ្ងាយ​ពី​ផ្ទះ​ពិសេស​រោងចក្រ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ និង​លេខ​៤​ជាដើម គឺ​ភាគច្រើន ប្រើប្រាស់​ឡាន​ដឹក​ទំនិញ​សម្រាប់​ដឹក​កម្មករ ដែល​មាន​លក្ខណ​ប្រជ្រៀត​គ្នា​ណែន​តាន់តាប់ និង​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​។ ដោយ​មើលឃើញ​ពី​បញ្ហា​ទាំងនេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា ជីវៈ ថ្មី​ៗ​នេះ បាន​បើក សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ ដើម្បី​ជជែក​ពិភាក្សា​អំពី​លទ្ធភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​រថយន្ត​ដឹក​កម្មករនិយោជិត​ប្រភេទ​រថយន្ត​ដឹក​ទំនិញ មក​ជា​រថយន្ត​ដែល​មាន​សុ​វត្តិភាព​ប្រសើរ​ជាង​នេះ ដើម្បី​ជៀសវាង​ការ ការ​បង្ក ការ​កក់​ស្ទះចរាចរណ៍​នៅ​តាម​ដងផ្លូវ ក៏​ដូច​ជា​ចូលរួម កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជា​ពិសេស​ទៀត​ក្នុង​ការ​លើកកម្ពស់​សុ​វត្តិភាព​ផា​សុខភាព​ផង​ដែរ​។

ជុំវិញ​នឹង​ការ​គំនិត​ផ្ដួចផ្ដើម និង​គិតគូរ​អំពី​បញ្ហា​សុវត្ថិភាព​ធ្វើ​ដំណើរ​របស់​របស់​កម្មករនិយោជិត​រោងចក្រ​នេះ​ដែរ ក្រុម​កម្មករ​កម្មការិនី​រោងចក្រ បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ ការ​គិតគូរ​របស់​ក្រសួង​ការងារ ហើយ​ក៏​បាន​ស្នើ​ឲ្យ​ការ​សិក្សា​នេះ នឹង​បញ្ចប់​ហើយ​ចាប់ផ្ដើម​អនុវត្ត​ឆាប់​ៗ ដើម្បី​សម្រួល​ទុក្ខ​លំបាក​របស់​ពួក​គេ​។

ទាក់ទង​នឹង​ការ​ផែនការ​ជួយ​សម្រួលការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​កម្មការិនី​នេះ​ដែរ ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា មាន​ប្រសាសន៍​ថា ក្រសួង​បាន​យកចិត្តទុកដាក់​ទៅ​ដល់​សុវត្ថិភាព​របស់​កម្មករនិយោជិត​ដោយ​បាន​គិតគូរ​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទៅ​លើ​កម្មករនិយោជិត​នា​ពេល​ធ្វើ​ដំណើរ និង​ធ្វើការ​ជំរុញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ម​ធ្យោ​យ​បាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត ដោយ​ការ​ប្រើប្រាស់​រថយន្ត​ជា​ប្រភេទ​ដឹក​អ្នកដំណើរ ការ​រៀបចំ​ឲ្យ​មាន​កៅអីអង្គុយ​ឲ្យ​បាន​សម​ស្រប និង​ការ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​តាមដាន​ត្រួតពិនិត្យ​លក្ខណៈ​ទៅ​លើ​រថយន្ត​ដឹក​កម្មករនិយោជិត​ជា​ប្រចាំ​ផង​ដែរ​៕

អត្ថបទ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើដំណើរការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារចិនវិវត្តដល់ណាហើយ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញកិច្ចការងារបច្ចេកទេសក្នុងការនាំចេញមៀនប៉ៃលិនពីកម្ពុជាទៅកាន់ទីផ្សារចិនឲ្យបានឆាប់ៗនេះ ដើម្បីជួយជំរុញកំណើនន…

របាយការស៊ើបការណ៍សម្ងាត់របស់អាមេរិកបង្ហាញថា អារ៉ាប៊ីសាអូឌីត កំពុងបង្កើតគ្រាប់មីស៊ីលបាលីស្ទីកដោយខ្លួនឯង ដោយមានជំនួយពីប្រទេសចិន

ព័ត៌មាន
អារ៉ាប់ប៊ីសាអូឌីត ដែលធ្លាប់ត្រូវបានគេដឹងថា កន្លងមកបានទិញមីស៊ីលីលពីទីក្រុងប៉េកាំង ប៉ុន្ដែមិនដែលមានផលិតខ្លួនឯងនោះទេ។ ប៉ុន្ដែ របាយការណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ