ជន​ល្បី​នៃ​ពិភព​លោក

សូម្បី​កូន​ប្រុស​នាយករដ្ឋមន្ត្រី​ខ្មែរ​ក៏​ចូលចិត្ត​អានរឿង​ជោគជ័យ​របស់​ JACK MA ដែរ!


លោក ហ៊ុន ម៉ានី ជា​តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​កំពង់ស្ពឺ និង​ជា​កូន​ប្រុស​មួយ​រូប​ក្នុង​ចំណោម​កូន​ប្រុស​ទាំងបី​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន។
លោក ហ៊ុន ម៉ានី ថតរូប​ជាមួយ​លោក ជេក ម៉ា (Jack Ma) មហាសេដ្ឋី​ចិន នៅ​ទីក្រុង​ប៉េកាំង នា​ថ្ងៃទី១៤ ខែ​ឧសភា ២០១៧។ រូបថតពី​ហ្វេសប៊ុក
ដោយ

ចុង​សប្ដាហ៍​នេះ លោក​ ហ៊ុន ម៉ានី ស្ថិត​ក្នុង​ចំណោម​គណៈប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​វេទិកា​«ខ្សែ​ក្រវាត់ និង​វិថី សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ» ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក គេ​ឃើញ​លោក ហ៊ុន ម៉ានី បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​លោក​ថត​ជាមួយ​មហាសេដ្ឋី​អ៊ិនថឹណិតរបស់​ប្រទេស​ចិន គឺ​លោក Jack Ma។ ហើយ​លោក ហ៊ុន ម៉ានី សរសេរ​ថា លោក​ជា​«អ្នក​គាំទ្រ​​ម្នាក់​របស់​លោក Jack Ma ដែល​ចូលចិត្ត​អាន​រឿង​ជោគជ័យ​»​របស់​មហាសេដ្ឋីចិន​រូប​នេះ។ 

លោក ហ៊ុន ម៉ានី សរសេរ​បន្ថែមថា «អរគុណ​សម្រាប់​រូបថត​មួយ​សន្លឹកនេះ លោក Jack Ma»។ លោក ជេក ម៉ា (Jack Ma) ជាស្ថាបនិក​ក្រុមហ៊ុន Alibaba Group និង​ជា​មហាសេដ្ឋីចិន​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភព​លោក។ 

វេទិកា​«ខ្សែ​ក្រវាត់​និង​វិថី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ» ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ពី​ថ្ងៃទី១៤-១៥ ខែ​ឧសភា ឆ្នាំ​២០១៧៕




អត្ថបទបន្ទាប់


វេទិកា​​សេដ្ឋកិច្ច​ពិភព​លោក​ចំណាយ​ថវិកា ២លាន​២​សែន​៨៨០០​ដុល្លារ​អាមេរិក

ព័ត៌មាន
ប្រទេស​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ ២​លាន ២​សែន ៨៨០០​ដុល្លារ​អាមេរិក សម្រាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដឹកនាំ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភព…

សម្រាប់​អ្នក​ស្វែងរក​ការងារ​ធ្វើ​ផ្នែក​ស្ថាបត្យកម្ម...

ព័ត៌មាន
ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​អចលនទ្រព្យ​ KFA ត្រូវការ​បុគ្គលិក​ផ្នែក​ស្ថាបត្យកម្ម ដោយ​ផ្ដល់​ប្រាក់​ខែ​ពី ៣០០ ទៅ ៤០០ដុល្លារ​អាមេរិក ក្នុង​មួយ​ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ