វិស័យធនាគារ

ធនាគារពិភពលោកព្រមានថា ជាង១០០ប្រទេស ប្រឈមហានិភ័យជាប់ក្នុងអន្ទាក់ប្រាក់ចំណូលមធ្យម


ធនាគារពិភពលោក ឬ World Bank បានព្រមានតាមរយៈរបាយការណ៍របស់ខ្លួនថា មានប្រទេសរហូតដល់ទៅជាង១០០ប្រទេសរួមទាំងមហាយក្សចិន និងឥណ្ឌាផង កំពុងប្រឈមហានិភ័យជាប់ក្នុងអន្ទាក់ប្រាក់ចំណូលមធ្យម (Middle-Income Trap) ដោយសារប្រទេសទាំងនោះពឹងផ្អែកលើយុទ្ធសាស្រ្តហួសសម័យ ឬចាស់គំរឹល ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។
វិស័យធនាគារ
ដោយ

ធនាគារពិភពលោកបានព្រមានថា មានប្រទេសរហូតដល់ទៅ១០៨ រួមទាំងមហាយក្សចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូងផងដែរ​ កំពុងប្រឈមហានិភ័យជាប់ក្នុងអន្ទាក់ប្រាក់ចំណូលមធ្យម ប្រសិ​នបើប្រទេសទាំងនោះមិនកែប្រែយុទ្ធសាស្រ្តកំណើនឱ្យបានស៊ីជម្រៅ សម្រាប់ជំរុញសេដ្ឋកិច្ចរបស់ខ្លួនទេនោះ។

ធនាគារពិភពលោកដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បាននិយាយថា បណ្ដាសេដ្ឋកិច្ចដែលកំពុងរីកចម្រើនឆាប់រហ័សនឹងពិបាកតាមទាន់ស្តង់ដានៃការរស់នៅរបស់សហរដ្ឋអាម៉េរិក ខ្លាំងណាស់ ប្រសិនបើប្រទេសទាំងនោះមិនកាត់បន្ថយការពឹងផ្អែកលើការវិនិយោគ ដើម្បីជំរុញកំណើនទេនោះ។

នៅក្នុងរបាយការណ៍អភិវឌ្ឍន៍ពិភពលោករបស់ខ្លួន ធនាគារពិភពលោកបានគូសបញ្ជាក់ថា ជាបទពិសោធន៍ក្នុងរយៈពេល៥០ឆ្នាំមកនេះ ប្រទេសនានាហាក់ជាប់ក្នុងអន្ទាក់ប្រាក់ចំណូលមធ្យម (Middle-Income Trap) ខណៈដែលប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងប្រទេសទាំងនោះ ឈានដល់ត្រឹមប្រមាណ១០% ប៉ុណ្ណោះ បើធៀបនឹងប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់នៅសហរដ្ឋអាម៉េរិក​។

ចាប់តាំងពីឆ្នាំ១៩៩០ មក មានប្រទេសដែលមានចំណូលមធ្យមតែ៣៤ប៉ុណ្ណោះ ដែលអាចផ្លាស់ប្ដូរទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ ដោយជាង១ភាគ៣នៃប្រទេសទាំងនោះទទួលបានអត្ថប្រយោជន៍ពីការចូលរួមក្នុងសហភាពអឺរ៉ុប ឬការរកឃើញធនធានរ៉ែប្រេងថ្មីៗ។

លោក អ៊ីនដឺមីត ហ្គីល (Indermit Gill) ប្រធានសេដ្ឋវិទូនៃធនាគារពិភពលោក បានលើកឡើងពីនិន្នាការបច្ចុប្បន្នថា ដើម្បីឱ្យប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់របស់ខ្លួនឈានដល់២៥%នៃប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់នៅសហរដ្ឋអាម៉េរិក ប្រទេសចិន អាចនឹងត្រូវការពេល១០ឆ្នាំទៀត ខណៈឥណ្ឌាអាចត្រូវការពេលរហូតដល់៧៥ឆ្នាំឯណោះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋីអាម៉េរិក១រូប លក់ភាគហ៊ុនធនាគារ Bank of America ដល់ទៅជិត៤ពាន់លានដុល្លារ

ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងដោយមហាសេដ្ឋីអាម៉េរិក គឺលោក វ៉ារិន បូហ្វហ្វេត (Warren Buffett) បានពង្រីកការលក់ភាគហ៊ុនរបស់ធន…

អ្នកជំនាញជឿជាក់ថា សម្បុកត្រចៀកកាំរបស់កម្ពុជានឹងមានតម្លៃកាន់តែខ្ពស់ បើអាចនាំចេញទៅចិន

ការចិញ្ចឹមសត្វត្រចៀកកាំនៅកម្ពុជា មានការរីកដុះដាលគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់រាជធានី ខេត្ត នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយផលិតផលសម្បុកត្រចៀក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ