ដំណាំស្វាយចន្ទី

តើកម្ពុជា អាចក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោកនៅឆ្នាំនេះ ដែរឬទេ?


ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ជាយុទ្ធសាស្ត្រក្នុងការសម្រេចនូវមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ជាក់ស្តែង កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោកនៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ។
ដំណាំស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានព្យាករកាលពីពេលកន្លងទៅថា នៅឆ្នាំនេះកម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីបានក្នុងរង្វង់៨៥ម៉ឺនតោន តែតាមរយៈផលិតសម្រេចបានជាក់ស្តែងធ្វើឱ្យបង្កើនការព្យាករថា កម្ពុជានឹងផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ៩០ម៉ឺនតោន សម្រាប់នាំចេញនៅឆ្នាំនេះ ដែលអាចទទួលចំណូលបានលើស១ពាន់២រយលានដុល្លារ។ ជាក់ស្តែងក្នុងរយៈពេល៧ខែឆ្នាំនេះ កម្ពុជា ផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង៨៣ម៉ឺនតោន មានការកើនជាង៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។

បើតាមប្រធានសមាគមស្វាយចន្ទីរូបនេះ កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាបានក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក ប៉ុន្តែសម្រាប់ឆ្នាំ២០២៤នេះ លោកវាយតម្លៃថា កម្ពុជាហាក់មិនទាន់អាចយកចំណាច់ថ្នាក់ជាប្រទេសនាំចេញច្រើនជាងគេបាននៅឡើយទេ ដោយសារផ្ទៃដីដាំដំណាំស្វាយចន្ទីកម្ពុជាបច្ចុប្បន្ន មានទំហំតិចជាងប្រទេសមួយចំនួននៅឡើយ។

បើតាមការលើកឡើងរបស់លោក អួន ស៊ីឡុត តម្លៃគ្រាប់ស្វាយចន្ទីស្ងួតរបស់កម្ពុជាបច្ចុប្បន្នបានធ្លាក់ថ្លៃបន្តិច ដោយសារខែកញ្ញា នេះជារដូវប្រមូលផលនៅអាហ្រ្វិក និងឥណ្ឌូណេស៊ី ដែលធ្វើឱ្យគ្រាប់ស្វាយចន្ទីឆៅចាល់នៅលើទីផ្សារអន្តរជាតិ ដែលបានទាញទម្លាក់គ្រាប់ស្វាយចន្ទីស្ងួតឱ្យធ្លាក់ចុះមកនៅត្រឹម១,៥៧០ដុល្លាក្នុងមួយតោន ឬស្មើនឹងតម្លៃប្រមាណ៦១០០៛ ក្នុងមួយគីឡូក្រាម។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង៥៨ម៉ឺនហិកតា នៅទូទាំងប្រទេសដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ១,៥តោនក្នុងមួយហិកតា។ ជាយុទ្ធសាស្ត្រនៅក្នុងការសម្រេចនូវមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត​ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីឈានទៅសម្រេចទស្សនវិស័យនេះ។

បន្ថែមលើគោលនយោបាយជាតិនេះ ក្រសួងកសិកម្ម ក៏បានរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅក្នុងខេត្តកំពង់ធំ ផងដែរ ដ្បិតថា ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួង ក៏នឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែមព្រមទាំងផលចំណេញខ្ពស់៕

None



អត្ថបទបន្ទាប់


អ្នកចិញ្ចឹមគោបារម្ភពីជោគវាសនារបស់ខ្លួន ក្រោយគោរស់ធ្លាក់ថ្លៃមកនៅត្រឹម៦ពាន់រៀលក្នុង១គីឡូក្រាម

ទីផ្សារគោរស់នៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ពោលគឺនៅតែបន្តជួបប្រឈមបញ្ហាធ្លាក់ថ្លៃ និងពិបាកលក់ចេញ។ តែយ៉ាងណាបើយើងក្រឡេកទៅមើលសាច់គ…

តើវិស័យអចលនទ្រព្យនឹងរងទុក្ខលំបាកយ៉ាងណា បើក្រុមហ៊ុនរកស៊ីដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ?

វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល១ទសវត្សចុងក្រោយនេះ ដោយទទួលបានការវិនិយោគពីបរទេសជាបន្តបន្ទាប់ ជាហេតុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ