សភាពាណិជ្ជកម្មវៀតណាម

សភាពាណិជ្ជកម្មវៀតណាមស្នើរដ្ឋបន្តការពន្យារពេលបង់ពន្ធលើការប្រើប្រាស់ និងជួលដី ៦ខែទៀត


សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានស្នើឲ្យរដ្ឋាភិបាលពន្យាពេលបង់ ពន្ធអាករអាជីវកម្ម ដោយរួមទាំងពន្ធលើការប្រើប្រាស់និងជួលដីរយៈពេល ៦ ខែ នៅក្នុងឆ្នាំ២០២៣ នេះ ដើម្បីជួយសម្រួលបន្ទុកដល់ក្រុមអាជីវកម្ម ដែលកន្លងមកបានជួបប្រឈមនឹងបញ្ហាជាច្រើនដោយសារកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែនជាដើម។
សភាពាណិជ្ជកម្មវៀតណាមស្នើរដ្ឋបន្តការពន្យារពេលបង់ពន្ធលើការប្រើប្រាស់ និងជួលដី ៦ខែទៀត

សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានអះអាងថា ក្រោមរបបពន្ធបច្ចុប្បន្ន រាល់នីតិវិធីដែលត្រូវធ្វើឡើងនៅចុងឆ្នាំនេះ អាចបង្កការលំបាកដល់អាជីវកម្មដែលកំពុងមានបញ្ហាក្នុងការរក្សាលំហូរសាច់ប្រាក់ បន្ទាប់ពីអាជីវកម្មបានរងគ្រោះដោយសារតែការរីករាលដាលនៃមេរោគ កូវីដ ១៩ និង បញ្ហាសាកលផ្សេងៗ។

បន្ទាប់ពី បានលើកនូវសំណើរនេះឡើង ក្រសួងហិរញ្ញវត្ថុវៀតណាមក៏បានសំដែងនូវការគាំទ្រ ដោយបាននិយាយថា កាលបរិច្ឆេទផុតកំណត់សម្រាប់ការអនុវត្តការបង់ពន្ធលើការប្រើប្រាស់និងជួលដីសម្រាប់ឆ្នាំ២០២៣ ក៏គួរតែត្រូវបានពន្យារពេលដែរ ដើម្បីផ្តល់ពេលវេលាបន្ថែមដល់អាជីវករ។

ក្រសួងហិរញ្ញវត្ថុវៀតណាមបាននិយាយថា អាទិភាពកំពូលរបស់រដ្ឋាភិបាលនៅពេលនេះគួរតែជំរុញការស្ទុះងើបឡើងវិញនូវសេដ្ឋកិច្ច និងផលិតកម្ម។

សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានអះអាងថា សំណើនេះគឺជាការបន្តនូវកញ្ចប់គាំទ្រមួយ ដែលវិស័យធុរកិច្ចវៀតណាមពេញចិត្ត ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ខណៈដែលការអនុគ្រោះផ្សេងៗ ដោយរួមទាំង ការពន្យារពេលលើការយកពន្ធពីលើការប្រើប្រាស់និង ការជួលដី ត្រូវបានកំណត់ថា នឹងផុតកំណត់នៅចុងខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ ។

ពាក់ព័ន្ធនឹងបញ្ហាពន្ធនេះ អ្នកជំនួញ និងអ្នកសេដ្ឋកិច្ចវៀតណាមបានសម្តែងការព្រួយបារម្ភជាយូរមកហើយលើពេលវេលាកំណត់ ពីព្រោះកាលបរិច្ឆេទចុងក្រោយនោះ គឺ ស្របគ្នានឹងពេលដែលអាជីវកម្មនានានៅក្នុងប្រទេសវៀតណាមកំពុងត្រូវការសាច់ប្រាក់យ៉ាងច្រើន ដើម្បីបង្កើនផលិតកម្មសម្រាប់ការធ្វើកម្មវិធីឃោសនាក៏ដូចជាផ្តល់រង្វាន់ដល់បុគ្គលិក ។




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងពាក់ព័ន្ធដោះស្រាយបញ្ហាជូនកម្មកររោងចក្រ ដែលបានព្យួរការងារចាប់ពីខែក្រោយតទៅ

ព័ត៌មាន
បញ្ហាអតិផរណានៅលើសកលលោក ជាពិសេសនៅអឺរ៉ុបនាពេលបច្ចុប្បន្ន បានធ្វើឱ្យការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌកម្ពុជា ហាក់មិនទាន់បង្ហា…

តើអាល្លឺម៉ង់ព្រមានចិនអ្វីខ្លះ ប្រសិនបើចិនហ៊ានផ្តល់ជំនួយយោធាឱ្យរុស្ស៊ី?

ព័ត៌មាន
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយប្រាប់ CNN ឱ្យដឹងកាលពីថ្ងៃទី ៥ មីនា ពីថ្ងៃក្រោយជួបលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅទីក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ