អង្គការ WWF

អង្គការ WWF៖ ពិភពលោកចំណាយទៅលើបញ្ហាប្លាស្ទិក មានធំជាង GDP របស់ឥណ្ឌាទៅទៀត


នៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ អង្គការ មូលនិធិពិភពលោកសម្រាប់ធម្មជាតិ WWF បានបង្ហាញឱ្យដឹងថា ការចំណាយលើផលិតកម្មផ្លាស្ទិកនៅទូទាំងពិភពលោកនៅឆ្នាំ ២០៤០ នឹងបន្ដកើនឡើងទ្វេដង ពោលគឺមានតម្លៃដល់ទៅជាង ៧ទ្រីលានដុល្លារអាមេរិក ឯណោះ ខណៈដែលកាលពីឆ្នាំ២០១៩ គ្រាន់តែថ្លៃចំណាយទៅលើការបំពុល ការបំភាយ និងការសម្អាតសំណល់ប្លាស្ទិកនៅទូទាំងពិភពលោក គឺមានតម្លៃរហូតដល់ទៅ ៣,៧ទ្រីលានដុល្លារអាមេរិក ។
កន្លែងប្រមូល និងញ៉ែកសំរាម ប្លាស្ទិក
ដោយ

ពោល​គឺ​វា​ធំ​ជាង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ឥណ្ឌា​ទៅ​ទៀត ហើយ​វា​គឺជា​បន្ទុក​ដ៏​ធំ​ធ្ងន់ធ្ងរ​មួយ សម្រាប់​បរិស្ថាន និង សេដ្ឋកិច្ច​សកល ដែល​កើត​ចេញពី​វត្ថុ​ថោក​ៗ​ទាំង​អស់នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ប្រភព​ដដែល​នេះ បាន​បង្ហាញ​ថា ការ​បង្កើត​ប្លា​ស្ទិ​ក គឺ​មានការ​ចំណាយ​ទាប ដែល​ធ្វើ​ឲ្យ វត្ថុ​នេះ មាន​តម្លៃ​ថោក ក៏​ប៉ុន្តែ​តម្លៃ​នេះ មិន​បាន​រាប់​បញ្ចូល​ទៅ​ដល់ ការ​ចំណាយ​នានា​ទៅ​លើ វដ្ដ​ជីវិត​របស់​ប្លា​ស្ទិ​ក​នោះ​ឡើយ​។

អង្គការ WWF បាន​ព្រមាន​ថា បរិមាណ​នៃ ប្លា​ស្ទិ​ក ដែល​បង្កើត​ឡើង​ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រើប្រាស់​ចំហេះ​ឥន្ធនៈ កើនឡើង​កាន់តែ​ខ្លាំង និង​ប៉ះពាល់​មក​ដល់ បរិស្ថាន​ទាំង​នៅ​តំបន់​ដាច់​ស្រយាល និង​សឹងតែ​គ្រប់​តំបន់​ទូ​ទាំង​សកលលោក​។

តាម​ការ​ស្រាវជ្រាវ​នេះ បាន​ប៉ាន់​ប្រមាណ​ថា បើសិនជា​គ្មាន​សកម្មភាព​អន្តរជាតិ រួម​គ្នា​ដោះស្រាយ​បញ្ហា​នេះ​ទេ ផលិតកម្ម​ប្លា​ស្ទិ​ក នឹង​កើនឡើង​ទ្វេ​ដង ត្រឹម​ឆ្នាំ ២០៤០ ដែល​ធ្វើ​ឲ្យ ថ្លៃ​ចំណាយ​ពី​ផល​ប៉ះពាល់​នេះ កើន​ដល់ ៧​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​។

ការ​ស្រាវជ្រាវ​នេះ មើលទៅ​លើ គ្រប់​កត្តា​ចំណាយ​នានា​ដែល​ប៉ះពាល់​ដោយ ប្លា​ស្ទិ​ក រួម​មាន ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ដំណើរការ​ផលិត​, ផល​ប៉ះពាល់​ដល់​សុខភាព​, ការ​គ្រប់គ្រង​កាក​សំណល់ និង​ការ​ប៉ះពាល់​ដល់ ប្រព័ន្ធ​អេកូឡូស៊ី នៅ​លើគោក និង​ក្នុង​ទឹក​។

កម្មវិធី​បរិស្ថាន​របស់​អង្គការ UN ក៏​បាន​លើក​ឡើង​ដែរ​ថា ពិភពលោក​នេះ កំពុង​លិចលង់​ក្នុង​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​ហើយ ដោយ​កាក​សំណល់​ប្លា​ស្ទិ​ក​ជាង ៣០០​លាន​តោន ត្រូវ​បាន​បង្កើត​ឡើងជា​រៀង​រាល់​ឆ្នាំ​។

សូម​ជម្រាប​ផង​ដែរ​ថា គិត​ចាប់ពី​អំឡុង​ឆ្នាំ ១៩៥០ មក​ទល់​ពេល​បច្ចុប្បន្ន បរិមាណ​ប្លា​ស្ទិ​ក​ជាង ៨.៣០០​លាន​តោន ត្រូវ​បាន​បង្កើត​ឡើង ហើយ ៦០% នៃ​បរិមាណ​សរុប ត្រូវ​បាន​ទម្លាក់​ចោល​នៅ​ទីលាន​ចាក់សំរាម ឬ​អាច​និយាយ​បាន​ថា ចាក់​ចូល​ទៅ​ក្នុង​បរិយាកាស​ធម្មជាតិ​៕

 អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ OECD ចង់ឱ្យវៀតណាម បើកទ្វារទទួលវិនិយោគិនបរទេស នៅក្នុងវិស័យដឹកជញ្ជូន

ព័ត៌មាន
អង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ហៅកាត់ថា O.E.C.D បានអំពាវនាវ ឲ្យប្រទេសវៀតណាម បើកទ្វារទទួលវិនិយោគិនបរទេស នៅក្នុងវិ…

រដ្ឋតិសាសសហរដ្ឋអាមេរិកកំពុងបន្ទន់ចិត្តក្រុមហ៊ុន Samsung ឲ្យវិនិយោគរោងចក្របន្ទះឈីបតម្លៃ១៧ពាន់លានដុល្លារ

ព័ត៌មាន
អាជ្ញាធរ រដ្ឋតិសាស សហរដ្ឋអាមេរិក នឹងផ្តល់ការលើកលែងពន្ធលើអចលនទ្រព្យដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង សាំសុង (Samsung) ជាថ្នូរសម្រាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ