លោក ស៊ី ជីនពីង

លោក ស៊ី ជីនពីង កម្ចាត់ឧត្ដមសេនីយ៍ ៩ រូប ចេញពីសភាជាតិប្រជាជនចិន (NPC) ក្នុងវិធានការបោសសម្អាតអំពើពុករលួយ នៅប៉ុន្មានថ្ងៃប៉ុណ្ណោះមុនសម័យប្រជុំសភាប្រចាំឆ្នាំ


ប្រទេសចិន ក្រោមការដឹកនាំដោយលោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានដកមន្ត្រីយោធាជាន់ខ្ពស់យ៉ាងហោចណាស់ ៩ រូប ចេញពីសភាជាតិប្រជាជនចិន (National People’s Congress (NPC)) ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលក្នុងវិធានការបោសសម្អាតអំពើពុករលួយ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនសម័យប្រជុំសភា ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
លោក ស៊ី ជីនពីង
ដោយ

នៅមុនសម័យប្រជុំសភាប្រចាំឆ្នាំ រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចដកតំណែងឧត្តមសេនីយ៍ចំនួន ៩ រូប ចេញពីសភាជាតិប្រជាជនចិន (NPC) ដែលក្នុងនោះរួមមានទាំង នាយឧត្តមសេនីយ៍ផ្កាយបួនចំនួន ៥ រូបផងដែរ។ ការបោសសម្អាតផ្ទៃក្នុងនេះ កើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលសម័យ ប្រជុំ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែមីនា ដ៏ខ្លីខាងខាងមុខនេះ។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិប្រជាជនចិន (NPC) បានចេញសេចក្តីថ្លែងការណ៍ថា ឈ្មោះរបស់ឧត្តមសេនីយ៍ ៥ រូបក្នុងចំណោម ៩ រូបខាងលើនៃកងទ័ពរំដោះប្រជាជនចិន (PLA) ត្រូវបានលុបចេញពីបញ្ជីសមាជិកសភាជាតិប្រជាជនចិន (NPC) ហើយ។

ឧត្ដមសេនីយ៍ទាំង ៥ រូបដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីសមាជិកសភាជាតិប្រជាជនចិន (NPC) រួមមានទី១៖ ឧត្តមសេនីយ៍ លី ឈាវមីង (Li Qiaoming), ទី២៖ ឧត្តមសេនីយ៍ ស៊ឹន ជីនឡុង (Shen Jinlong), ទី៣៖ ឧត្តមសេនីយ៍ឯក ឈីង សឹងស៊ាង (Qing Shengxiang), ទី៤៖ ឧត្តមសេនីយ៍ទោ អ៊ី ចុងហ្វូ (Yu Zhongfu) ទី៥៖ ឧត្តមសេនីយ៍ លី វ័យ (Li Wei)។

ការដកតំណែងនេះគឺជាលទ្ធផលនៃការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើការ «រំលោភលើវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ» ដែលជាពាក្យបច្ចេកទេសនយោបាយចិន សំដៅលើអំពើពុករលួយ។

ក្រុមអ្នកវិភាគយល់ឃើញថា នេះគឺជាយុទ្ធសាស្ត្រ “ពង្រឹងផ្ទៃក្នុង” របស់លោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីធានាថា គ្មានភាពមិនប្រក្រតីណាមួយ កើតមានឡើងក្នុងជួរកងទ័ព ស្របពេលដែលចិនកំពុងប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាសកល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើសហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ជាថ្មីម្តងទៀតឫទេខណៈ កិច្ចចរចាចុងក្រោយបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ?

អ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានបញ្ចប់កិច្ចចរចា ដោយប្រយោល ដែលដំណើរការអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃព្រហស្បតិ៍ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រ…

ថៃ ព្រមានឱ្យពលរដ្ឋខ្លួនប្រយ័ត្នចំពោះការទទួលទានសាច់ជ្រូកឆៅ ក្រោយរកឃើញអ្នកស្លាប់ ៣នាក់

អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ បានប្រកាសដាស់តឿនប្រជាជនរបស់ខ្លួន ឱ្យប្រុងប្រយ័ត្នចំពោះការបរិភោគសាច់ជ្រូកឆៅ បន្ទាប់ពីមានអ្នកជំងឺ ចំនួន ៤៩នាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ