ក្រុមហ៊ុន Xiaomi

Xiaomi គ្រោងផលិតរថយន្ដឲ្យបាន ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤


ក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិន Xiaomi បានចាប់ផ្ដើមនឹងបើកការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីមួយនៅទីក្រុងប៉េកាំង ដែលអាចមានសមត្ថភាពផលិតរថយន្តបាន ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ តាមការរំពឹងទុក រោងចក្រនេះ នឹងសង់រួចរាល់ សម្រាប់ការផលិតរថយន្ដនៅឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិន Xiaomi បានចាប់ផ្ដើមនឹងបើកការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី

រោងចក្រ​ផលិត​រថយន្ត​នេះ នឹង​ត្រូវ​សាងសង់​ជា​ពីរ​ដំណាក់កាល ហើយ​ក្រុមហ៊ុន Xiaomi ក៏​នឹង​សាងសង់​ទីស្នាក់ការ​កណ្តាល ការិយាល័យ​លក់ និង​ស្រាវជ្រាវ​នៃ​អង្គភាព​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ទីក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​។

ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច រំពឹង​ថា​រោងចក្រ​រថយន្ដ​នេះ នឹង​ឈាន​ទៅ​ដល់​ការ​ផលិត​ដ៏​ធំ​នៅ​ឆ្នាំ ២០២៤ ដែល​ជា​គោលដៅ​ដែល​បាន​ប្រកាស​ដោយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Xiaomi កាលពី​ខែតុលា​កន្លែង​ទៅ​នេះ​។

សូម​រំឭក​ថា កាលពី​ខែមីនា ក្រុមហ៊ុន Xiaomi បាន​និយាយ​ថា ខ្លួន​នឹង​ប្តេជ្ញា​បោះទុន​វិនិយោគ​ក្នុង​ទំហំ ១០ ពាន់​លាន​ដុល្លារ នៅ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ថ្មី​មួយ​ក្នុង​រយៈពេល ១០ ឆ្នាំ​ទៀត ហើយ​ថ្មី​នេះ ក្រុមហ៊ុន​ក៏​ទើបតែ​បាន​បញ្ចប់​ការ​ចុះបញ្ជី​អាជីវកម្ម​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់​ខ្លួន​រួច​ហើយ​ដែរ​។

ក្រៅពី​នេះ ក្រុមហ៊ុន Xiaomi បាន​នឹង​កំពុង​បើកហាង​រាប់​ពាន់​កន្លែង ដើម្បី​ជំរុញ​កំណើន​ការ​លក់​ក្នុងស្រុក​សម្រាប់​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន ប៉ុន្តែ​នៅ​ទីបំផុត ក្រុមហ៊ុន​មាន​បំណង​ប្រើប្រាស់​ហាង​ទាំងនេះ ជា​បណ្តាញ​សម្រាប់​ផែនការ​របស់​ខ្លួន​ក្នុង​ការ​លក់​រថយន្ត​អគ្គិសនី​វិញ​ក្នុង​ពេល​ខាង​មុន​នេះ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អ្នកវិភាគ៖ ចិនចាំបាច់ត្រូវដោះស្រាយអំពើពុករលួយក្នុងគម្រោងខ្សែក្រវាត់និងផ្លូវរបស់ខ្លួន

អ្នកវិភាគបានផ្តល់ជាអនុសាសន៍ថា ប្រទេសចិនចាំបាច់ត្រូវបង្កើនការវាយតម្លៃ ពីហានិភ័យ និងពីវិធានការប្រឆាំងអំពើពុករលួយ ដើម្បីកាត់បន្ថយជម្លោះនយ…

វៀតណាម នាំមុខថៃ និងម៉ាឡេស៊ី ជាប្រទេសមានការទិញលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិកច្រើនជាងគេ

នៅក្នុងត្រីមាសទី៣នៅឆ្នាំ២០២១ ប្រតិបត្តិការនៅលើបណ្ដាញគេហទំព័រទិញ-លក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក E-commerce នៅប្រទេសវៀតណាម គឺមានលើសប្រទេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ