ការទិញលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក

វៀតណាម នាំមុខថៃ និងម៉ាឡេស៊ី ជាប្រទេសមានការទិញលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិកច្រើនជាងគេ


នៅក្នុងត្រីមាសទី៣នៅឆ្នាំ២០២១ ប្រតិបត្តិការនៅលើបណ្ដាញគេហទំព័រទិញ-លក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក E-commerce នៅប្រទេសវៀតណាម គឺមានលើសប្រទេសថៃដល់ទៅទ្វេដង និងលើសប្រទេសម៉ាឡេស៊ីដល់ទៅ៣ដង ដែលនេះ សបញ្ជាក់ឲ្យឃើញពីតម្រូវការទិញទំនិញតាមអនឡាញនៅវៀតណាមមានការហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ នៅអំឡុងពេលនៃវិបត្តិជំងឺរាតត្បាតកូវីដ១៩នេះ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវមួយ ដែលត្រូវបានផ្សាយបន្ដដោយសារព័ត៌មាន VN Express។
ការទិញទំនិញតាមប្រព័ន្ធអនឡាញនៅប្រទេស វៀតណាម

ការ​ប្រើប្រាស់​ឌី​ជី​ថ​ល បាន​ក្លាយជា​ទម្លាប់​ថ្មី​មួយ នៅ​គ្រា​ដែល​អ្នក​លក់ទំនិញ​តាម​អន​ឡាញ​នៅ​វៀតណាម​បាន​កើនឡើង​កាន់តែ​ច្រើន ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ ក្លាយជា​តារា​រះ​ថ្មី នៅ​ក្នុង​ទីផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក E-commerce នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២១ របស់​ក្រុមហ៊ុន iPrice Group របស់​ម៉ា​ឡេ​ស៊ី ដែល​ស្រាវជ្រាវ​លើ​ទីផ្សារ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​នៅ​ក្នុង​តំបន់​អាស៊ី​។

ជាមួយ​គ្នា​នេះ តាម​របាយការណ៍​របស់​ក្រុមហ៊ុន Google, Temasek និង Bain & Co បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​វៀតណាម នឹង​នាំមុខ​ប្រទេស​ថៃ​នៅ​ត្រឹម​ឆ្នាំ​២០២៥ ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​តាម​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត​ធំ​ជាងគេ​បំផុត​ទី​២ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន​ទំហំ​ទីផ្សារ​ដល់​ទៅ ៥៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តាម​ពីក្រោយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​មាន​ទំហំ​ទីផ្សារ ១៤៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទោះ​យ៉ាងណា ក្រុមហ៊ុន​បរទេស​នៅ​តែ​មាន​ឥទ្ធិពល​គ្របដណ្ដប់​ខ្លាំង​លើ​ទីផ្សារ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​របស់​វៀតណាម ក្នុង​ក្រប​ខណ្ឌ​ប្រតិបត្តិការ​នៅ​លើ​គេហទំព័រ​។ ក្នុង​នោះ រួម​មាន ក្រុមហ៊ុន Shopee របស់​សិង្ហ​បុរី ដែល​មាន​ចំណែក​ប្រតិបត្តិ​ការប្រមាណ​៥៧% នៅ​វៀតណាម និង​តាម​ពីក្រោយ​ដោយ​ក្រុមហ៊ុន​សិង្ហ​បុរី​មួយទៀត គឺ​ក្រុមហ៊ុន Lazada មាន​ចំណែក ១៦%​។ រីឯ ក្រុមហ៊ុន​ទើប​ទើ​បង្កើត​ឡើង​ថ្មី​របស់​វៀតណាម Tiki ឈរ​ក្នុង​លំដាប់​ទី​៣ ដែល​មាន​ចំណែក​ប្រតិបត្តិការ​ត្រឹមតែ ១៣%​ប៉ុណ្ណោះ​។

របាយការណ៍​ក្រុមហ៊ុន iPrice បាន​រក​ឃើញ​ថា អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​វៀតណាម​និយម​ប្រើ​បណ្ដាញ​សង្គម​ធ្វើ​ជា​កន្លែង​ទិញ​លក់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ជា​ជាង​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​ថៃ ប៉ុន្ដែ អ្នក​ប្រើ​បណ្ដាញ​សង្គម​នៅ​វៀតណាម​នៅ​តិច​ជាង​អ្នក​ប្រើប្រាស់​នៅ​ម៉ា​ឡេ​ស៊ី​។ កត្តា​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ហ្វេ​ស​ប៊ុ​ក​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ផ្សព្វផ្សាយ​ម៉ាក​យីហោ​ផលិតផល​អាជីវកម្ម​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Xiaomi គ្រោងផលិតរថយន្ដឲ្យបាន ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤

ព័ត៌មាន
ក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិន Xiaomi បានចាប់ផ្ដើមនឹងបើកការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីមួយនៅទីក្រុងប៉េកាំង ដែលអាចមានសមត្ថភាពផលិតរថយ…

សាជីវកម្មដែនសមុទ្រវៀតណាម បានចាប់ផ្តើមដឹកជញ្ជូនកុងតឺន័រតាមផ្លូវទឹកទៅកាន់ម៉ាឡេស៊ី និងឥណ្ឌាហើយ ជាលើកដំបូង

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្ររបស់វៀតណាម បានចាប់ផ្តើមបើកដំណើរការសេវាកម្មដឹកទំនិញពីវៀតណាម ទៅម៉ាឡេស៊ី និងឥណ្ឌាហើយ ដោយការដឹកជញ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ