សំណុំរឿងបាឡុងចារកម្ម

លោកចូ បៃដិន ថា លោកនឹងជួបជាមួយលោក ស៊ី ជីនពីង ដើម្បីនិយាយតទៅល់គ្នាឱ្យបានច្បាស់ពីសំណុំរឿងបាឡុងចារកម្ម


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃទី១៦កុម្ភៈថា លោកចង់ជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដើម្បីនិយាយតទល់គ្នាឱ្យបានច្បាស់អំពីបញ្ហា ទម្លោះការទូតពាក់ព័ន្ធនឹងរឿងបាឡុងចារកម្ម ក្រោយពីយោធាអាមេរិកបានធ្វើការបាញ់ទម្លាក់បាឡុងរបស់ចិនចូលទៅក្នុងសមុទ្រ ហើយទីក្រុងវ៉ាស៊ីនតោនចោទថា វាជាបាឡុងចារកម្មរបស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក បៃដិន ចង់ជួបលោក ស៊ី ជីនពីងនិយាយរឿងបាឡុង

នៅក្នុសុន្ទរកថាមួយនៅឯសេតវិមានលោក​ ចូ បៃដិន បាននិយាយថា​៖ «អាមេរិកមិនចង់បាន និងមិនត្រូវបានសង្គ្រាមត្រជាក់ថ្មីនោះឡើយ »។​​ លោកបានលើកឡើងអំពីបាឡុងរបស់ចិន និងវត្ថុមិនស្គាល់អត្តសញ្ញាណបីផ្សេងទៀតដែលយោធាអាមេរិកបានបាញ់ទម្លាក់ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់ដឹងថា ​វត្ថុមិនស្គាល់អត្តសញ្ញាណទាំងបីនោះ វាជាអ្វី និងជាកម្មសិទ្ធិរបស់អ្នកណាឱ្យប្រាកដនោះទេ។

លោក បៃដិន បានបង្ហើបប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា​ លោកមានបំណងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដើម្បីនិយាយតទល់គ្នា​ពាក់ព័ន្ធនឹងរឿងបាឡុងនេះឲ្យជ្រះមន្ទិលសង្ស័យ ហើយក៏ចង់ពិភាក្សាតាមផ្លូវការទូតលើបញ្ហានេះផងដែរ។

បន្ទាប់ពីសុន្ទរកថានោះ ប្រធានាធិបតីអាមរិកលោកចូ​ បៃដិន បានប្រាប់សារព័ត៌មាន NBC ថា៖ «ខ្ញុំជឿជាក់ថា ហេតុការណ៍ចុងក្រោយដែលប្រទេសចិនធ្វើនេះ គឺលោក ស៊ី ជីនពីងចង់ផ្តាច់ទំនាក់ទំនង​ជាមូលដ្ឋានជាមួយ​សហរដ្ឋអាមេរិក និងជាមួយខ្ញុំតែម្តង»។

គួរជម្រាថា ឧបទ្ទវហេតុបាឡុង​ហោះចូលដី​អាមេរិកនេះ បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ពន្យារពេល​ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ ទស្សនកិច្ចនេះ បានព្រមព្រៀងគ្នាតាំងតែខែវិច្ឆិកាឆ្នាំ​មុនម្ល៉េះ ជាពេលដែល​ប្រមុខដឹកនាំ​ទាំងពីរ​ប្រទេស ជួបគ្នា​អំឡុង​កិច្ចប្រជុំកំពូល G20។

ឆ្លើយតបទៅនឹងសុន្ទកថារបស់លោកចូ បៃដិន អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន​លោក​ វ៉ាង វេនប៊ីន បានលើកឡើងថា ប្រទេសចិន​សូមបញ្ជាក់ឡើងវិញថា «បាឡុងស៊ីវិលគ្មាន​មនុស្សបើក​នោះ បានហោះចូលដែនអាកាស​អាមេរិក​ពិតប្រាកដមែន តែវាជាឧប្បត្តិហេតុ​អចេតនា​សុទ្ធសាធតែម្តង»។ ជាមួយគ្នានោះ លោកបានបន្តថា សហរដ្ឋអាមេរិក​គួរតែមានឆន្ទៈជួបជា​មួយប្រទេសចិន ដើម្បី​ជជែក​ពីការខ្វែងគំនិតគ្នា និងដោះស្រាយបញ្ហា​ឱ្យបានសមស្រប​ចំពោះហេតុការណ៍​ទាំងឡាយ ដែលនឹកស្មានមិនដល់ ក្នុងគោលដៅ ជៀសវាងការយល់ច្រលំ និងការវិនិច្ឆ័យខុស ហើយដើម្បីធ្វើឱ្យ​ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងចិនវិលទៅរកភាព​ផ្អែមល្ហែម និងមានស្ថិរភាព​ឡើងវិញ។

សូមជម្រាបថា បើតាមសារព័ត៌មាន Financial Times បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ លោក Michael Chase គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់​ក្នុងពេល​ប៉ុន្មានថ្ងៃខាងមុខនេះ ហើយលោកនឹងក្លាយ​ជាមន្ត្រីការពារជាតិ​ជាន់ខ្ពស់បំផុតរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលបានទៅ​ទស្សនា​កោះនេះ​ចាប់តាំងពី​ឆ្នាំ២០១៩មក។​

ប្រសិនបើទស្សនកិច្ចនេះជាការពិតមែន វារំពឹងថានឹងទៅដុតកំដៅដល់ទំនាក់ទំនងរវាងអាមេរិក-ចិនបន្ថែមទៀត ស្របពេលដែលភ្លើងកំពុងឆេះរួចទៅហើយពោលគឺដូចពេលដែលអតីតប្រធានសភាអាមេរិក លោកស្រីណាន់ស៊ី ប៉េឡូស៊ី ទស្សនកិច្ចនៅតៃវ៉ាន់កាលពីឆ្នាំមុនដូច្នោះដែរ៕




អត្ថបទបន្ទាប់


ហុងកុងចែកសំបុត្រយន្ដហោះឥតគិតថ្លៃ៥០ម៉ឺនសំបុត្រ ដើម្បីជំរុញកំណើនភ្ញៀវទេសចរបរទេស

ព័ត៌មាន
ទីក្រុងហុងកុងបានបង្កើតយុទ្ធនាការមួយមានឈ្មោះថា «Hello Hong Kong» ដែលមានការចែកជូនសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៥០ម៉ឺនសំបុត្រ និងប្រូមូសិ…

ថៃមានមហិច្ឆតាក្លាយជាអ្នកនាំចេញធំបំផុតទី៥ ប្រចាំតំបន់អាស៊ីត្រឹមឆ្នាំ២០២៧

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃបានបាននិយាយថា ពួកគេចង់ឱ្យប្រទេសថៃក្លាយជាអ្នកនាំចេញធំបំផុតលេខ៥ប្រចាំតំបន់អាស៊ី នៅត្រឹមឆ្នាំ២០២៧។ ការអះអាងបែបនេះ ធ្វើឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ