Popular

Articles by all time popularity

ក្រៅពីគ្រូពេទ្យជំនាញ ៧នាក់ មិត្តចិនក៏បានផ្ដល់នូវជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រចំនួន ១១ មុខបន្ថែមទៀតជូនកម្ពុជា

ដោយ​ មង្គល ចាន់
ដូចទៅនឹងការគ្រោងទុក នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន ចំនួន ៧នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមជាមួយកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 តាមរយៈការជួយព្យាបាល និងបង្ហាត់ក្រុមគ្រូពេទ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ក្រៅពីក្រុមគ្រូពេទ្យជំនាញចំនួន ៧នាក់នេះ រដ្ឋាភិបាលចិន ក៏បានបញ្ជូនភ្ជាប់មកជាមួយនូវសម្ភារៈបរិក្ខារវេជ្ជសាស្ត្រចំនួន ១១ មុខទៀត សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នេះ។