SME ថៃ

ថៃ បញ្ចេញកញ្ចប់ថវិកាប្រចាំឆ្នាំ ៤០លានដុល្លារ សម្រាប់វិស័យ SME នៅឆ្នាំនេះ


នៅឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាលថៃ បានកំណត់បែងចែកកញ្ចប់ថវិកាប្រចាំឆ្នាំ ប្រមាណ ជាង ១.២០០ លានបាត ឬស្មើនឹងប្រមាណ ៤០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាព របស់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) និងអាជីវកម្មបង្កើតថ្មីៗ។ កញ្ចប់ថវិកាសម្រាប់ឆ្នាំនេះ គឺមានការកើនឡើងតិចតួចប៉ុណ្ណោះ ធៀបនឹងឆ្នាំមុន ពោលគឺមានកំណើនប្រមាណតែជាង ១% ប៉ុណ្ណោះ។ នេះបើតាម ការឲ្យដឹងពី ការិយាល័យលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមរបស់ថៃ។
ថៃ បញ្ចេញកញ្ចប់ថវិកាប្រចាំឆ្នាំ ៤០លានដុល្លារ សម្រាប់វិស័យ SME នៅឆ្នាំនេះ (https://forum.thaivisa.com)
ដោយ

ត្រូវបានស្រង់​សម្ដីដោយ​​សារព័ត៌មាន​​ក្នុង​ស្រុក​ថៃ បាងកកប៉ុស្ដិ៍ លោក សុវណ្ណឆៃ ឡូហាវ៉ាត់​ ថាណាកុល អគ្គនាយក​​ ការិយាល័យ​​លើក​កម្ពស់ ​សហគ្រាស​ធុនតូច និងមធ្យម​ របស់ថៃ បានឲ្យ​ដឹងថា បើធៀបនឹង​​កញ្ចប់ថវិកា កាលពីឆ្នាំ ២០១៨ ​ដែល​រដ្ឋ​ថៃ ជួយដល់​វិស័យ SME ឃើញថា នៅឆ្នាំនេះ ថវិកា​មាន​​ច្រើន​ជាង​ឆ្នាំ​មុន ប្រមាណ តែ ១,២% ប៉ុណ្ណោះ។ លោក សុវណ្ណឆៃ បន្ថែមទៀតថា ថវិកាទាំងនេះ នឹងត្រូវ​ប្រើប្រាស់ ​សម្រាប់​គាំទ្រ​​ដល់​កម្មវិធី សម្រាប់​​វិស័យ​ SME និងអាជីវកម្ម​​បង្កើត​ឡើងថ្មីៗ។

លើសពីនេះទៀត កញ្ចប់​ថវិកា​ប្រមាណ ៤០លាន​ដុល្លារ​អាមេរិក​នេះ នឹងត្រូវ​​ប្រើប្រាស់​​ជា​សំខាន់​​លើ​ការអភិវឌ្ឍ​​សហគ្រាស​ធុនតូច និងមធ្យម​​នៅភាគ​ខាង​​ជើង​ឈៀង​ខាងកើត​​ប្រទេសថៃ  ដែលគ្រប​ដណ្ដប់​​លើវិស័យ​​ជាច្រើន​ដូចជា ការផលិត​​កំណាត់ កសិកម្ម ម្ហូបអាហារ និងការវេចខ្ចប់ជាដើម។

តាម​ការ​រំពឹង​ទុក របស់​​ការិយាល័យ​​​លើក​កម្ពស់​​សហគ្រាស​​ធុនតូច និងមធ្យម វិស័យ SME នឹង​ជំរុញដល់​កំណើន​​សេដ្ឋកិច្ច​ថៃ នឹងកើនដល់ ១ទ្រីលាន​បាត​ ឬស្មើនឹង​ប្រមាណ ៣២ ពាន់លាន​ដុល្លារ​អាមេរិក​ ជាមួយ​នឹង​កំណើន ​៥%។

តាមប្រភព​ព័ត៌មាន​​ក្នុង​ស្រុក​ថៃ បានឲ្យដឹងថា ប្រទេសថៃ មានសហគ្រាស​ធុនតូច និងមធ្យម​​ចំនួន​ ៣លាន​ សហគ្រាស ដែល​ក្នុងនោះ រួមបញ្ចូល​ទាំង​សហគ្រាស​​សហគមន៍​ផងដែរ។

ក្នុង​ចំណោមនោះ មាន​៧០ម៉ឺន សហគ្រាស បាន​ចុះ​ឈ្មោះ ស្ថិតក្រោម​​ប្រព័ន្ធ​​ពន្ធ​សាជីវកម្ម  ខណៈដែល​ជាង​ ​២,៣លាន សហគ្រាស​ទៀត គឺជា​ក្រុមហ៊ុន​​ខ្នាតតូចៗ​នៅឡើយ។

បើតាម​​ការ​បញ្ជាក់​ពី មន្ត្រី​រាជ​រដ្ឋាភិបាល​ថៃ មាន​សហគ្រាស​​ប្រមាណ ៣០ម៉ឺន ទៅ៤០ម៉ឺន សហគ្រាស ​ស្ថិតនៅ​ក្រោម​ប្រព័ន្ធ​ពន្ធ​​របស់ប្រទេសនេះ ហើយ​​គេសង្កេត​ឃើញថា សហគ្រាស​ទាំងនោះ គឺមាន​ការ​​លូតលាស់ល្អ រឹងមាំ​គ្រប់គ្រាន់​​ក្នុងការ​​​ដំណើរការ​​អាជីវកម្ម​​បាន​ដោយខ្លួនឯង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហិច្ឆតា​ផ្សារម៉ាក្រូថៃ គ្រោង​នឹង​ពង្រីក​អាជីវកម្ម​សាខា ៨-៩ ទីតាំង​បន្ថែម​ទៀត​ឆាប់ៗ​នេះ

ព័ត៌មាន
ក្រុមហ៊ុន​ស្យ៉ាម​ម៉ាក្រូ​របស់​ថៃ ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ផ្សារ​ម៉ាក្រូ បាន​បង្កើន​មហិច្ឆតា​ពង្រីក​សាខា​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​បាន​ដល់…

សម្ដេច ហ៊ុន សែន អំពាវនាវដល់អ្នកវិនិយោគ និងធុរជន ទាំងអស់ឲ្យ «បន្តជឿជាក់» ក្នុងការរកស៊ីនៅកម្ពុជា

ព័ត៌មាន
ស្របពេលដែល ប្រព័ន្ធអនុគ្រោះពន្ធ EBA កំពុងស្ថិតនៅភាពមិនច្បាស់លាស់ ដោយសារតែ សហភាពអឺរ៉ុប ទើបប្រកាសពីការបើកនីតិវិធី ក្នុងការឆ្ពោះទៅរកការដក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ