Advertisement
ទីផ្សារ​រថយន្ដ​វៀតណាម​

វៀតណាម នាំចូលរថយន្តតម្លៃជិត ២ពាន់លានដុល្លារ ៧ខែ ដើមឆ្នាំ ២០១៩


ប្រទេសវៀតណាម បានធ្វើការនាំចូលរថយន្តជិត ៩ម៉ឺនគ្រឿង ដែលមានតម្លៃជិត ២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០១៩នេះ ដែលមានកំណើនរហូតដល់ទៅ ៣០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Vietnam Express។
វៀតណាមនាំចូលរថយន្ដ ពីថៃ និងឥណ្ឌូនេស៊ីជិត ៩០ ភាគរយ នៅឆមាសទី ១ឆ្នាំនេះ (https://baomoi.press)
ដោយ
Advertisement

គយវៀតណាម បានបញ្ជាក់ថា ការកើនឡើង​នៃការនាំចូល​រថយន្ត​ដ៏ច្រើនលើសលប់​នេះ គឺដោយសារតែ​ឆ្នាំមុន រដ្ឋាភិបាល​វៀតណាម បានរឹត​បន្តឹងលើ លក្ខខណ្ឌនាំចូល ដែលធ្វើឲ្យ​តួលេខ​នាំចូល​រថយន្ត ធ្លាក់ចុះខ្លាំង។

អ្នករកស៊ីនៅក្នុង​ឧស្សាហកម្ម​រថយន្តវៀតណាម​ បានឲ្យ​ដឹងថា ឆ្នាំមុន រដ្ឋាភិបាល​វៀតណាម បានចេញ​អនុក្រឹត្យ ដែលមានលក្ខខណ្ឌ​ពិបាកជាងមុន​ ដូចជា តម្រូវឲ្យ អ្នកនាំចូល ផ្តល់វិញ្ញាបនប័ត្រ​ច្បាស់លាស់​ដើម្បីបញ្ជាក់​ពីគុណភាព និងប្រទេសដើម។

គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៨កន្លងទៅ វៀតណាម នាំចូល​រថយន្តជាង ៧ម៉ឺនគ្រឿង​ ដែលមាន​ការធ្លាក់ចុះ​ប្រមាណ ២០ភាគរយ ធៀបនឹងឆ្នាំ ២០១៧ ក៏ប៉ុន្តែ​តម្លៃរថយន្ត​សរុប មានចំនួន ១,៦ ពាន់​លានដុល្លារ​អាមេរិក កើនឡើង ២១ភាគរយវិញ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល​វៀតណាម មិននៅស្ងៀមនោះទេ ហើយក៏ចាប់ផ្ដើម​រឹតបន្ដឹង​ចំពោះការ​នាំចូលរថយន្ដ​ពីក្រៅប្រទេស​ផងដែរ ដើម្បីលើក​ទឹកចិត្តដល់ ក្រុមហ៊ុន​ផលិតរថយន្ត​ក្នុងស្រុក និងមានបំណងឲ្យ ពលរដ្ឋវៀតណាម ប្រើប្រាស់រថយន្ដ​ដែលផលិត​នៅក្នុងស្រុកវិញ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា និង អន្តរជាតិសម្រេចបានជាង ១៧ ពាន់លានដុល្លារ

ព័ត៌មាន
នៅក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០១៩នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងអន្តរជាតិ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ប្រមាណជាង ១៧ ពាន់លាន...

វៀតណាម នាំចូលទំនិញពី អាមេរិក តម្លៃជាង ៨ពាន់លានដុល្លារ ៧ខែ ឆ្នាំ ២០១៩

ព័ត៌មាន
ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម បានធ្វើការនាំចូលទំនិញមកពី អាមេរិក មានតម្លៃជាង ៨ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ១...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ