ប្រាក់រៀល

ធនាគារជាតិ៖ តម្រូវការប្រាក់រៀលបន្តកើនឡើងជាមធ្យម ១៦% ក្នុងមួយឆ្នាំៗ


ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀលបានបន្តកើនឡើងជាមធ្យមប្រមាណ ១៦% ក្នុងមួយឆ្នាំៗ ដែលកំណើនតម្រូវការប្រាក់រៀលនេះ ត្រូវបានគាំទ្រជាចម្បងដោយកំណើនជំនឿទុកចិត្តរបស់សាធារណជន ដែលទទួលបានជាចម្បងពីសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​លើក​កម្ពស់​ការចាយ​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ។
ដោយ

ថ្លែងនៅក្នុង​កម្មវិធីអបអរ​សាទរ​ខួបលើក​ទី៤០ នៃការ​ដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ ២០ មីនា ឆ្នាំ១៩៨០ - ២០ មីនា ឆ្នាំ២០២០ ​ឯកឧត្តម ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា​បានគូស​បញ្ជាក់ថា ក្រោយពី​រាជរដ្ឋាភិបាល​បានកំណត់​គោលនយោបាយ​លើកកម្ពស់​ប្រាក់រៀល​ជាអាទិភាព​សំខាន់​មួយនៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ដើម្បីជំរុញ​ការអភិវឌ្ឍ​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ និងពង្រឹង​ភាពធន់​នៃសេដ្ឋកិច្ច គឺសបញ្ជាក់​ឲ្យឃើញ​ថា ប្រាក់រៀល​ចាប់ផ្តើម​មានការកើន​ឡើង​ជាលំដាប់​ ដោយ​ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការ​ប្រាក់រៀល​បានកើន​ឡើង​ជាមធ្យម​ ១៦% ក្នុងមួយឆ្នាំៗ។

ឯកឧត្តមជា ចាន់តូនៅ​តែ​រំពឹងថា ការប្រើប្រាស់​ប្រាក់រៀល​នឹងនៅតែ​បន្តកើន​ឡើង​ថែមទៀត​ធៀប​នឹងឆ្នាំមុន ខណៈជំនឿ​ទុកចិត្ត​លើរូបិយវត្ថុ​ជាតិ​បានកើន​ឡើងពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ ដោយសារតែ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពីអត្ថប្រយោជន៍​នៃប្រាក់រៀល​ក្នុងសេដ្ឋកិច្ច​មាន​កំណើន​ច្រើន។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បានគូស​បញ្ជាក់ថា ធនាគារ​អេស៊ីលីដា​កំពុង​បានផ្តល់​ឥណទាន​ជាប្រាក់រៀល​ប្រមាណ​ជាង ១៥ភាគរយ​ដល់អតិថិជន​របស់ខ្លួន​ក្នុង​ចំណោម​ឥណទាន​សរុប​ជិត ៤ពាន់លានដុល្លារ ខណៈប្រាក់រៀល​ដែលមាន​នៅក្នុង​ធនាគារ​អេស៊ីលីដា​សរុប​ជាង​២០ភាគរយ។

បើតាមឯកឧត្តម​ទេសាភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា ​វិស័យធនាគារ​បានបន្ត​អភិវឌ្ឍ​ប្រកប​ដោយ​ភាពរឹងមាំ និងបាន​ពង្រីក​វិសាលភាព​សេវាកម្ម​នៅទូទាំង​ប្រទេស។ ក្នុងរយៈពេល​ពីរទសវត្សរ៍​ចុងក្រោយនេះ ​ទ្រព្យសកម្ម​វិស័យ​ធនាគារ​បានកើន​ឡើង ៩៣ដង ឥណទាន​បានកើន​ឡើង ១៧៨ដង និងប្រាក់បញ្ញើ​កើនឡើង ៩៥ដង។ កំណើនទាំងនេះ បង្ហាញពីជំនឿ​ទុកចិត្ត​របស់​វិនិយោគិន និងប្រជាពលរដ្ឋ​មកលើ​ប្រព័ន្ធ​ធនាគារ និងរូបិយវត្ថុកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចសន្យាកសិកម្មចំនួន ៥២ ត្រូវបានដោយហត្ថលេខាដោយវិស័យឯកជន ជំរុញការផលិតស្រូវ និងដំឡូងមីសរីរាង្គ

ព័ត៌មាន
កិច្ចសន្យារហូតដល់ទៅចំនួន ៥២ កិច្ចសន្យាត្រូវបានរោងម៉ាស៊ីនកិនស្រូវចំនួន៤ រួមជាមួយសហគមន៍កសិកម្មចំនួន ៥០ នៅព្រឹកមិញនេះ បានធ្វើការចុះហត្ថលេ…

លីហួរ គ្រុប សហការជាមួយ មជ្ឈមណ្ឌល ស៊ីងហ្គាពួរ មេឌីខល សេ​នធ័រ ផ្តល់សេវាថែទាំសុខភាព ដល់បុគ្គលិកខ្លួនជាង២ពាន់នាក់

ព័ត៌មាន
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge Group និងជាប្រធាននាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ ស៊ីងហ្គាពួរ មេឌីខន សិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ