Popular

Articles by all time popularity

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនអង់គ្លេស៦០% សម្រេចផ្អាកវិនិយោគនៅចិន ក្រោយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ច

ដោយ​ ​ ខេមបូណូមីស
សភាពាណិជ្ជកម្មអង់គ្លេស ប្រចាំប្រទេសចិន បាននិយាយថា ក្រុមហ៊ុនរបស់អង់គ្លេសចំនួន៦០% បានសម្រេចផ្អាកការវិនិយោគរបស់ខ្លួននៅប្រទេសចិន ក្រោយពួកគេគិតថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិនបានបង្ហាញពីបញ្ហាប្រឈមដល់ប្រតិបត្តិការនៅប្រទេសយក្សអាស៊ីមួយនេះ ខ្លាំងជាងការដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងតឹងរ៉ឹងរហូតដល់ចុងឆ្នាំ២០២២ទៅទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។