ក្នុងចំណោមអ្នកបាត់ខ្លួន មានភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាមួយចំនួន ដែលបានធ្វើដំណើរទៅកាន់ភ្នំកៃឡាស (Mount Kailash) ដែលជាទីសក្ការៈដ៏សំខាន់នៅតំបន់ទីបេ។
អាជ្ញាធរ និងក្រុមសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន និងកំណត់អត្តសញ្ញាណសាកសព ខណៈក្រុមគ្រួសារជាច្រើនបានទៅកាន់មជ្ឈមណ្ឌលសង្គ្រោះ និងមន្ទីរពេទ្យ ដើម្បីស្វែងរកសាច់ញាតិរបស់ពួកគេ។
នៅប្រទេសនេប៉ាល់ កម្មករនៅរោងចក្រវារីអគ្គិសនីចំនួន ៩៣៣នាក់ ក៏ស្ថិតក្នុងចំណោមអ្នកដែលមិនទាន់មានដំណឹងផងដែរ។ ទន្ទឹមនោះ មានការរាយការណ៍ថា សាកសពមួយចំនួនអាចត្រូវបានទឹកកួចហូរតាមដងទន្លេទៅដល់ប្រទេសឥណ្ឌា។
ក្រៅពីឆក់យកជីវិតមនុស្សរាប់រយនាក់ គ្រោះទឹកជំនន់ក៏កំណាចនេះ ក៏បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋរចនាសម្ព័ន្ធជាច្រើនផងដែរ។ លោក Swarnim Wagle រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេប៉ាល់ បានអះអាងប្រាប់អ្នកសារព័ត៌មានថា ប្រទេសនេប៉ាល់អាចត្រូវការថវិកាយ៉ាងហោចណាស់ ៤ ទៅ ៥ ពាន់លានដុល្លារ ដើម្បីកសាងឡើងវិញ បន្ទាប់ពីទឹកជំនន់ដ៏សាហាវនេះ ដែលជាការចំណាយស្មើនឹងជិតមួយភាគដប់នៃទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។