#ភូមិសាស្ត្រនយោបាយ

Articles by Tag ភូមិសាស្ត្រនយោបាយ

សិង្ហបុរីនឹងបង្កើនទំនាក់ទំនងជាមួយមហាអំណាចថ្នាក់កណ្តាល និងក្រុមប្រទេសក្នុងតំបន់ ចំពេលមានការប្រែប្រួលដ៏ធំខាងភូមិសាស្ត្រនយោបាយ

ដោយ​ ​ ខេមបូណូមីស
សណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាមលោកលើកទី២ ដែលបង្កើតឡើងលើមូលដ្ឋានពហុភាគីនិយម ច្បាប់អន្តរជាតិ ទីផ្សារសេរី ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងស្ថាប័នផ្សេងៗ ដូចជាអង្គការសហប្រជាជាតិជាដើម ឥឡូវនេះបានដើរមកដល់ទីបញ្ចប់ហើយ។ នេះគឺជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) ដែលបានថ្លែងនៅក្នុងសភា នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ដោយបានចង្អុលបង្ហាញពីកិច្ចការអាទិភាពរបស់ក្រសួងនេះសម្រាប់ឆ្នាំ ២០២៦។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន CNA។