ភូមិសាស្ត្រនយោបាយ-ចិន-សហរដ្ឋអាមេរិក-ឥណ្ឌា

ចិនចង់​បាន​"ព្រែក​ជីក"​​កាត់ប្រទេសថៃចូលទៅក្នុង​សមុទ្រ​ឥណ្ឌា


ខណៈដែល​ភាពតានតឹង​រវាង​ចិន​និង​ឥណ្ឌា​កើនកម្ដៅ​កាន់តែខ្លាំងឡើងៗ ប្រទេស​ចិន​ចង់​កសាង​ព្រែក​ជីកមួយ​ ពុះកាត់​ជ្រោយ ក្រា របស់​ប្រទេសថៃ ដើម្បី​កាត់​បន្ថយ​ចម្ងាយ​ផ្លូវ​ចូលទៅកាន់​សមុទ្រ​ឥណ្ឌា​ បាន ១១០០គីឡូម៉ែត្រ។ នេះ​បើ​យោង​តាមការចុះផ្សាយ​របស់សារព័ត៌មាន Taiwan News ដោយយោងរបាយការណ៍​ព័ត៌មាន​នានា កាលពីថ្ងៃទី៣ កញ្ញា ។
រូបភាពឯកសារ​នាវា​កងទ័ព​ជើង​ទឹក​​របស់​ប្រទេសចិន។
ដោយ

បច្ចុប្បន្ន ចំណុច​ខ្សោយ​មួយ​របស់​ចិន គឺ​ថា នាវា​ដឹក​ប្រេង នាវាដឹកទំនិញ និង​នាវា​ចម្បាំង​​ត្រូវធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង ដើម្បី​វាង​ប្រទេស​សិង្ហបុរី និង​ផ្នែក​ខាងលិច​នៃ​ម៉ាឡេស៊ី តាមជ្រោយ ម៉ាឡាកា ។ 

រដ្ឋាភិបាលក្រុង​ប៉េកាំង ចង់​កាត់បន្ថយ​បញ្ហា​នេះ​ដោយ​កសាង​"ព្រែកជីកថៃ" នៅចន្លោះពីឈូងសមុទ្រ​ថៃ និង​សមុទ្រ Andaman នៅក្នុង​ភាគខាងត្បូង​នៃ​ប្រទេសថៃ ដែលគម្រោងនេះ ត្រូវគេគិតថា ចំណាយអស់​ ៣០​ពាន់លានដុល្លារអាមេរិក ។ 

យោងតាមទស្សនាវដ្ដី Foreign Policy ប្រសិនបើ​ព្រែកជីក​ថៃ​នេះ​កើតមាន​មែន នោះចិន​នឹង​បង្កើន​ការគ្រប់គ្រង​ទៅ​លើ​ប្រទេសថៃ និង​អាចថែមទាំង​សម្រេចចិត្ត​ជួយ​ឧទ្ទាម​មូស្លីមនៅភាគខាងត្បូង​បំបែក​ខ្លួន​ចេញពី​ប្រទេសថៃទៀតផង ប្រសិន​បើ​រដ្ឋាភិបាល​ថៃ​ដែលមិនសូវកាន់ជើងចិន​ឡើងកាន់​អំណាចនៅទីក្រុងបាងកក ។ 

ព្រែកជីក​ដដែល​នេះ នឹង​ក្លាយជា​ផ្នែកមួយ​នៃ​គោល​នយោបាយ "ខ្សែគុជ"របស់ចិន ក្នុងនោះរាប់ទាំង​ការគ្រប់គ្រងទៅលើ​កំពង់ផែ និង​មូលដ្ឋានយោធាជើង​ទឹក​ដែល​គេចោទប្រកាន់ថាអាចនឹងមាន នៅក្នុង​ប្រទេសកម្ពុជា ស្រីលង្កា និង ឌ្ជីប៊ូទី (Djibouti) ដែលនាំ​ឲ្យ​ឥណ្ឌា​ព្រួយបារម្ភ​អំពីការឡោមព័ទ្ធ​ដោយ​កងទ័ព​ជើងទឹក​របស់​ចិន ៕ ប្រភព ៖ Taiwan News




អត្ថបទបន្ទាប់


អ្នកនាង Jun Ji-hyun តារាស្រីដ៏ល្បីប្រចាំកូរ៉េខាងត្បូង ក្រៅពីអាជីពសម្ដែង នាងក៏ជាសេដ្ឋីនីអចលនទ្រព្យមួយរូបផងដែរ

ព័ត៌មាន
តារាភាពយន្ដស្រីដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូង អ្នកនាង Jun Li-hyun ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿងដ៏ល្បី The Legend of th Blue Sea ត្រូវបា…

សារព័ត៌មាន៖ ក្រុមហ៊ុន​ចិន​នឹងគ្រប់គ្រង​អគ្គិសនី​ឡាវ ខណៈឡាវ​ជួបការលំបាកក្នុងការសងបំណុល

ព័ត៌មាន
ថ្មីៗនេះ ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ បាន​ចុះ​ផ្សាយ​ថា ប្រទេស​ឡាវ​ទំនង​ជានឹង​ប្រគល់​ភាគហ៊ុនគ្រប់គ្រង​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​របស់ខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ