#ធនាគារជាតិ

Articles by Tag ធនាគារជាតិ

ធនាគារជាតិបដិសេធចំពោះការចុះផ្សាយថា ការទូទាត់ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងនៅមានកម្រិតទាប

ដោយ​ សោម ស្រីពេជ្រ
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីបំភ្លឺព័ត៌មាន អំពីវឌ្ឍនភាពនៃការទូទាត់នៅកម្ពុជា បន្ទាប់ពី ពេលថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផលនៃការធ្វើអង្កេតអនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់ VISA ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងនៅមានកម្រិតទាប ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់។