#ទីផ្សាររថយន្ត

Articles by Tag ទីផ្សាររថយន្ត

រថយន្តអាល្លឺម៉ង់ នៅតែក្តោបចំណែកទីផ្សារធំនៅអឺរ៉ុប ទោះមានការប្រកួតប្រជែងដ៏ខ្លាំងក្លាពីរថយន្តចិន

ដោយ​ ​ ខេមបូណូមីស
ឧស្សាហកម្មរថយន្តនៅអឺរ៉ុប កំពុងស្ថិតក្នុងភាពតានតឹង ក្រោយរងសម្ពាធពន្ធពីសហរដ្ឋអាម៉េរិក និងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីរថយន្តចិន។ តែទោះជាយ៉ាងណាក៏ដោយ រថយន្តរបស់អាល្លឺម៉ង់ នៅតែបន្តក្តោបក្តាប់ចំណែកទីផ្សារធំជាងគេនៅតំបន់ ដែលមាន២៧ប្រទេសជាសមាជិកនេះ។ ជាមួយគ្នានេះរថយន្តរបស់ហូឡង់ បារាំង ជប៉ុន និងកូរ៉េខាងត្បូង ឈរលេខរៀងជាបន្តបន្ទាប់ ខណៈរថយន្តចិន ឈរនៅលំដាប់ទី១៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។