#ជប៉ុន

Articles by Tag ជប៉ុន

ជប៉ុនស្នើថវិកាសម្រាប់វិស័យការពារជាតិប្រចាំឆ្នាំ ២០២៤ ក្នុងទំហំដ៏ធំមិនធ្លាប់មាន ខណៈចិន និងកូរ៉េខាងជើងជាក្តីកង្វល់ចម្បង

ដោយ​ ហ៊ុន គន្ធថៃ
ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃទី៣១ សីហា បានស្នើសុំការចំណាយសម្រាប់វិស័យការពារជាតិក្នុងទំហំទឹកប្រាក់ប្រមាណ៥២ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលជាជំហានចុងក្រោយនៃផែនការរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក្នុងការបង្កើនកញ្ចប់ចំណាយយោធា ២% នៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៥ ឆ្នាំ។ សំណើរថ្មីចុងក្រោយនេះនឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍកងនាវាជើងទឹក ដែលរួមមាននាវាចម្បាំង មីស៊ីលលឿនជាងសម្លេង យន្តហោះចម្បាំង និងរថពាសដែកជាដើម។