ដោយ
សឿន វណ្ណឌេត
ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរំពឹងថា ផលិតផលកសិកម្មមានសក្តានុពលមួយចំនួនដូចជា ស្រូវ គ្រាប់ស្វាយចន្ទី ពោត ដំឡូងមី និង ផ្លែស្វាយស្រស់ជាដើម នឹងជួយជំរុញកំណើនការនាំចេញផលិតផលកសិកម្មនៅឆ្នាំ២០២១នេះ ឲ្យសម្រេចបានទៅតាមផែនការ ដែលបានគ្រោងទុក ៧លាន២សែនតោន។ ការដាក់ក្តីរំពឹងបែបនេះ ធ្វើឡើងក្រោយការនាំចេញផលិតផលកសិកម្មនៅក្នុងរយៈពេលជិត៥ខែកន្លងមកនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ ដល់ទៅជាង៤លានតោនហើយ។