Advertisement
Advertisement
Advertisement
វីរុសកូរ៉ូណាមិនមានប៉ះពាល់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅចិន

ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម៖ វីរុសកូរ៉ូណា មិនបានប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅចិននោះទេ


គិតមកទល់ពេលនេះ ការផ្ទុះរាលដាលនៃវីរុសកូរ៉ូណាបានអូសបន្លាយមកអស់រយៈពេលប្រមាណជាង១ខែមកហើយ ប៉ុន្ដែ បើមើលទៅលើចំនួនអ្នកស្លាប់ និងឆ្លងវីរុសនេះ នៅតែមានអត្រាកើនឡើងខ្ពស់ដដែល។ ក្នុងកាលៈទេសៈនេះ មានប្រទេសមួយចំនួន ដូចជា វៀតណាមជាដើម បានព្រួយបារម្ភថា ការនាំចេញកសិកម្មរបស់ខ្លួនទៅកាន់ទីផ្សារចិន អាចនឹងជួបហានិភ័យ។ ប៉ុន្ដែ សម្រាប់កម្ពុជាវិញ បានអះអាងថា ឥទ្ធិពលនៃវីរុសនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅចិននោះទេ។
ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម៖ វីរុសកូរ៉ូណា មិនបានប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅចិននោះទេ
ដោយ
Advertisement

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ៦ កុម្ភៈ​នេះ​ថា បើ​ទោះបីជា​ប្រទេស​ចិន​កំពុង​តែ​មាន​បញ្ហា​ខ្លាំង​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​ក៏​ពិតមែន តែ​ការ​នាំ​ផលិតផល​កសិកម្ម​របស់​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ទេ ពោល​គឺ​មិន​មានការ​រាំងស្ទះ​អ្វី​ឡើយ​។

 ឯកឧត្តម​បាន​បន្ត​ថា មិន​ទាន់​មានការ​រាយការណ៍​ណាមួយ​ថា ការ​នាំ​ចេញ​ផលិត​កសិកម្ម​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ត្រូវ​ជួប​បញ្ហា​ប្រឈម​នោះ​ទេ ព្រោះ​ចិន​ជា​ប្រទេស​ធំ ហើយ​បើ​ទោះបីជា​បញ្ហា​វីរុស​នេះ​មានការ​រីក​រាលដាល​ខ្លាំង​តែ​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​ក៏​ដោយ ប៉ុន្ដែ កម្ពុជា​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ការ​ផ្អាក​ការ​បញ្ជា​ទិញ​ពី​ភាគី​ចិន​នៅឡើយ​ដែរ​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​នាំ​ចេញ​ចេក អង្ករ និង​ស្វាយ ទៅ​កាន់​ប្រទេស​ចិន​បាន​រាយ​ករា​ណ៍​ថា ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​ទាំងនោះ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​។

មិន​ខុស​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នោះ​ទេ នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ស្តី​ពី បច្ចុប្បន្នភាព​និង​វឌ្ឍនភាព​ក្រសួងពាណិជ្ជកម្ម នៅ​ទីស្តីការ​នា​ព្រឹក​ថ្ងៃ​ទី ៦ កុម្ភៈ​នេះ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ា​ង ថៃ ក៏​បាន​អះអាង​យ៉ាង​ច្បាស់​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​នៅ​ក្ន​ង​រយៈពេល​ខ្លី ឬ​អំឡុង​ពេល​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​នេះ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ពោល​គឺ​នៅ​រក្សា​បាន​ស្ថិរ​ភាពល្អ​ដដែល​។

ឯកឧត្តម​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ក្រសួងពាណិជ្ជកម្ម គឺ​ពិនិត្យ​ទៅ​លើ​លិខិត​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​ទៅ​ចិន​ហ្នឹង គឺ​មិន​មានការ​ប្រើ​ប្រួល​អ្វី​នោះ​ទេ គឺ​ដំណើរការ​នៅ​ជា​ប្រក្រតី មើលទៅ​យើង​អាច​និយាយ​បាន​ថា វីរុស​នេះ​វៃ​ទៅ​លើ​មនុស្ស រីឯ​ទំនិញ​មិន​មាន​ជា​បញ្ហា​អ្វី​ទេ​»​។

នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ខេ​ម​បូ​ណូ​មី​ស​សួរ​ថា តើ​មានការ​ព្រួយបារម្ភ​ថា នឹង​អាច​មាន​បញ្ហា​ចំពោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ទេ បើសិនជា​វីរុស​កូ​រ៉ូ​ណា​នេះ​នៅ​តែ​អូស​បន្លាយ​រយៈពេល​វែង​បន្ត​ទៀត អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ​បញ្ជាក់​ថា «​មិន​ទាន់​ដឹង​ទេ គឹ​យើង​នៅ​រង​ចាំ​មើល​សិន​»​។

 

ដោយឡែក ចំពោះ​វឌ្ឍនភាព​នៃ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​វិញ ត្រូវ​បាន​ឯកឧត្តម ស៊ា​ង ថៃ បញ្ជាក់​ថា ក្រោយ​ការ​ចរចា​ជុំ​ទី​១​កាលពី​ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ​នៅ​ទីក្រុង​ប៉េ​កាំ​ង គឺ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ដោយ​បាន​ឯកភាព​គ្នា​ទៅ​លើ​ចំនុច​ជា​ច្រើន​។

ឯកឧត្តម​បញ្ជាក់​ថា «​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី មាន​ច្រើន​វិស័យ​ណាស់ ហើយ​កន្លង​ទៅ​យើង​បានឃើញ​ថា ការ​ចរចា​នៅ​ក្នុង​តំបន់​ក៏​ដោយ អី​ក៏​ដោយ​វា​មាន​លក្ខណៈ​យឺត​អ៊ីចឹង ក៏​ដោយសារ​តែ​កញ្ចប់​មួយ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​នោះ វា​មាន​តាំងពី​ផ្នែក​ទំនិញ ផ្នែក​សេវា ផ្នែក​វិនិយោគ ផ្នែក​ការ​ដេញថ្លៃ ទាំង​កម្មសិទ្ធិបញ្ញា ការ​សម្របសម្រួល​ពាណិជ្ជកម្ម​អី​វា​នៅ​ក្នុង​ហ្នឹង​ទាំងអស់​។ អ៊ីចឹង​រូបមន្ត​នៃ​ការ​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នៅ​តាម​តំបន់​ខ្លះ​គាត់​គិត​ថា​ធ្វើ​ម្តង​មួយ ខ្លះ​ម្តង​ធ្វើ​២ ឬ​ម្តង​៣ តែ​យើង​ជាមួយ​ចិន​គឹ​ធ្វើ​ម្តង​១០​តែ​ម្តង​»​។

បើ​តាម​ឯកឧត្តម ស៊ា​ង ថៃ នៅ​ខែមេសា​ខាង​មុខ​នេះ នឹង​មានការ​ប្រជុំ​ជុំ​ទី​២ ទាក់ទង​ទៅ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​បន្ត​ទៀត​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕ 

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១ខែដំបូងឆ្នាំ២០២០ កម្ពុជារកចំណូលបាន ៣៩លានដុល្លារពីការនាំចេញអង្ករ តែបិរមាណអង្ករនាំចេញធ្លាក់ចុះជាង ១៥%

ព័ត៌មាន
ក្នុងរយៈពេលមួយខែដំបូង នៃឆ្នាំ២០២០នេះ គឺខែមករាកន្លងមកនេះ ការនាំចេញអង្កររបស់កម្ពុជា សម្រេចបានចំនួន ៥០.៤៥០ តោនដែមានការថយចុះចំនួន ១៥...

លោក កឹម សុខា អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រឆាំង​នឹង​រូប​លោក

ព័ត៌មាន
លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រឆាំង​នឹង​រូប​លោក កាលពី​ថ្ងៃ​ទី៦ ខែកុម្ភៈ ឆ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ