ការនាំចេញ​ផលិតផលកសិកម្ម​

ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា សម្រេចបានការនាំចេញជាង ២ពាន់លានដុល្លារ នៅឆ្នាំ២០២០


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះ បានបង្ហាញពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំខាន់ៗចំនួន៦មុខដែលបាននាំចេញនៅក្នុងឆ្នាំ២០២០ នេះ ដោយសម្រេចការនាំចេញសរុបជាង ៨លាន៥សែនតោន ស្មើនឹងទឹកប្រាក់ជាង២ពាន់លានដុល្លារ។
ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា សម្រេចបានការនាំចេញជាង ២ពាន់លានដុល្លារ នៅឆ្នាំ២០២០
ដោយ

រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុនកាលពីថ្ងៃទី២៤ បានបង្ហាញ​នៃផលិតកម្ម​ដំណាំកសិ ឧស្សាហកម្ម​ចំនួន ៦មុខដែល​បាននាំចេញ​នៅ​ក្នុងឆ្នាំ២០២០ ​នេះដោយ​មិនបាន​រាប់បញ្ចូល​អង្ករ និងផល​ដំណាំ​ផ្សេងៗ​ទៀត​ឡើយពោលគឺ យកតែផល​ដំណាំ​ដំឡូងមី ផលដំណាំ​ស្វាយចន្ទី ផលដំណាំស្វាយ ផលដំណាំចេក​អំបូង​លឿង ផលដំណាំមៀន​បៃលិន និងផល​ដំណាំម្រេច​ប៉ុណ្ណោះ​ដែលគិតជា​ទឹកប្រាក់​នាំចេញ​សរុបជាង ២.៣០០​លានដុល្លារ។

ស្ថិតិដដែល​បញ្ជាក់ថា ការនាំចេញ​ដំណាំ​ដំឡូងមី គិតត្រឹម​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧លានតោន ​ដែលមាន​តម្លៃប៉ាន់ស្មាន ១ពាន់លានដុល្លារ។ ដំណាំស្វាយចន្ទី​បរិមាណនាំចេញ​សម្រេច​បានជិត ២២ ម៉ឺនតោន ស្មើនឹងជាង ២៨៨ លានដុល្លារ ខណៈដំណាំស្វាយ​ត្រូវបាន​នាំចេញ​ជាង ៩៤ ម៉ឺនតោន​ដែលមាន​ទឹកប្រាក់ជាង ៤៧៣ លានដុល្លារ និងដំណាំចេកអំបូងលឿង​ការនាំចេញ​បាន ជាង ៣១ម៉ឺនតោន ជាមួយនឹង​ទឹកប្រាក់ ជាង ៤៥១លានដុល្លារ និងដំណាំមៀន​ប៉ៃលិន នាំចេញបានជាង ១៧៤ តោន ជាមួយ​ទឹកប្រាក់ជាង ៥៧ លានដុល្លារ និងផលដំណាំ​ម្រេច សម្រេច​ការនាំចេញ​បានជាង ៥ពាន់តោន គិតជាទឹកប្រាក់​ជាង ២៥លានដុល្លារ។

ទាក់ទិននឹង​ការនាំចេញ​នេះដែរ ឯកឧត្តម រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ធ្លាប់បាន​អះអាងថា ក្នុងពេល​បច្ចុប្បន្ននេះ ចំពោះ​ផែនការ​នាំចេញ​ផលិតផល​កសិកម្ម គឺកម្ពុជា​នៅតែជួប​មានបញ្ហា​ស្មុគស្មាញ​មួយចំនួន​ ខណៈវិស័យឯកជន ដែលជា​អ្នកនាំចេញ​មិនទាន់មាន​លក្ខណៈ​ប្រមូលផ្តុំគ្នា​នៅឡើយ​ ដែល​ជាហេតុធ្វើឲ្យ​ការនាំចេញ​កសិផល​របស់​កម្ពុជា​ជួបការ​លំបាក​ក្នុងការប្រកួតជែង​ជាមួយ​នឹងប្រទេស​ជិត​ខាង​ដែលជា​អ្នកនាំចេញ​ដូចគ្នា ពិសេស​គឺប្រទេស​វៀតណាមតែម្តង៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព លើកទី០៧

ព័ត៌មាន
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០, នៅទីស្តីការសហគ្រិនខ្មែរ, ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការន…

អង់គ្លេស និងអឺរ៉ុប ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀងរួមគ្នា អំពីទំនាក់ទំនងពាណិជ្ជកម្មនៅក្រោយពេល Brexit

ព័ត៌មាន
ប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយរួមគ្នាហើយ អំពីទំនាក់ទំនងពាណិជ្ជកម្មនៅក្រោយពេលនៃការចាក់ចេញរបស់អង់គ្លេសពីសហភាពអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ