ការនាំចេញកសិផល​កម្ពុជា

រដ្ឋមន្ត្រីកសិកម្មរំពឹងខ្ពស់ថា កម្ពុជានឹងសម្រេចផែនការនាំចេញផលិតផលកសិកម្មជាង៧លានតោន នៅឆ្នាំនេះ


ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរំពឹងថា ផលិតផលកសិកម្មមានសក្តានុពលមួយចំនួនដូចជា ស្រូវ គ្រាប់ស្វាយចន្ទី ពោត ដំឡូងមី និង ផ្លែស្វាយស្រស់ជាដើម នឹងជួយជំរុញកំណើនការនាំចេញផលិតផលកសិកម្មនៅឆ្នាំ២០២១នេះ ឲ្យសម្រេចបានទៅតាមផែនការ ដែលបានគ្រោងទុក ៧លាន២សែនតោន។ ការដាក់ក្តីរំពឹងបែបនេះ ធ្វើឡើងក្រោយការនាំចេញផលិតផលកសិកម្មនៅក្នុងរយៈពេលជិត៥ខែកន្លងមកនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ ដល់ទៅជាង៤លានតោនហើយ។
សកម្មភាពបុគ្គលិកកំពុងរៀបចំការវេចខ្ចប់ផ្លែស្វាយ
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់អះអាងប្រាប់ ខេមបូណូមីស ថា ឯកឧត្តមមានការជឿជាក់ថា កម្ពុជានឹងអាចសម្រេចបានតាមផែនការ ក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបានដល់ ៧លាន២សែនតោននៅត្រឹមដំណាច់ឆ្នាំ២០២១។

ផលិតផលសក្តានុពលដែល ឯកឧត្តម រំពឹងថានឹងរួមចំណែកខ្ពស់ក្នុងការជួយឲ្យការនាំចេញរបស់កម្ពុជាឈានទៅសម្រេចបានតាមផែនការរួមមាន ស្រូវ គ្រាប់ស្វាយចន្ទី ពោតក្រហម និងផ្លែស្វាយស្រស់ជាដើម ពិសេសផ្លែស្វាយស្រស់ថ្មីៗនេះដែរ ដែលទើបទទួលបានការអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារចិន។ 

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា នៅជិត៥ខែកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មសម្រេចបានជាង៤លានតោន កើនឡើងជាង១លានតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមផលិតផលនាំចេញទាំង១២មុខ ស្រូវនាំចេញបានក្នុងបរិមាណជាង១លាន៦សែនតោន កើនឡើងជាង៧៤ម៉ឺនតោន, គ្រាប់ស្វាយចន្ទីបានជិត១លានតោនកើនឡើងជាង៦១ម៉ឺនតោន ខណៈពោតក្រហមបានជាង១៣ម៉ឺនតោនកើនឡើងជិត១០ម៉ឺនតោន និងមានផលិតជាច្រើនទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងជំរុញការដាំដុះទុរេន ដើម្បីឈានទៅរកការនាំចេញ

ព័ត៌មាន
ពីមួយឆ្នាំទៅមួយឆ្នាំគេសង្កេតឃើញថា ទីផ្សារទុរេននៅកម្ពុជាមានសក្តានុពល និងទទួលបានការគាំទ្រច្រើនពីសាធារណៈជនជាតិ ពេលនេះក្រសួងកសិកម្ម បាននិង…

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជានៅតែកើនខ្លាំង ទោះមានបញ្ហាកូវីដ-១៩មករំខានក្ដី

ព័ត៌មាន
កសិដ្ឋានផលិតទឹកគោស្រស់ធំៗនៅកម្ពុជា បានឲ្យដឹងថា វិបត្តិជំងឺកូវីដ-១៩ មិនត្រឹមតែ មិនបានធ្វើឲ្យផលិតកម្ម និងការលក់ទឹកគោស្រស់មានបញ្ហានោះទេ តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ