#កោះតៃវ៉ាន់

Articles by Tag កោះតៃវ៉ាន់

វិទ្យាស្ថានស្រាវជ្រាវរបស់​អង់គ្លេស ព្រមាន​ពីការផ្ទុះសង្គ្រាមនុយក្លេអ៊ែ ប្រសិនបើមានការប៉ះទង្គិចប្រដាប់អាវុធណាមួយរវាងអាម៉េរិក និងចិន ដោយសាររឿងកោះតៃវ៉ាន់

ដោយ​ ​ ខេមបូណូមីស
វិទ្យាស្ថានស្រាវជ្រាវអំពីវិស័យការពារជាតិ ឈានមុខគេ​របស់​អង់គ្លេស បានព្រមាន​ធ្ងន់ៗ​នៅ​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ​​ថា ការផ្ទុះ​សង្គ្រាម​ណាមួយរវាងសហរដ្ឋអាម៉េរិក និង​ចិន ដោយ​សារបញ្ហា​កោះ​តៃវ៉ាន់ នឹងអាច​ឈាន​​ដល់​ការ​ផ្ទុះ​​ជម្លោះ​អាវុធនុយក្លេអ៊ែ ដោយ​សារមហាអំណាចទាំងពីរ​នេះ​អាច​នឹង​បើកការវាយប្រហារ​ទៅ​លើ​​មជ្ឈមណ្ឌលបញ្ជាការយោធា និងទំនាក់ទំនងរបស់គ្នាទៅវិញទៅមក ដែលធ្វើឱ្យ​ពិភព​លោកធ្លាក់ចូល​ក្នុង​ភាព​វឹកវរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់​​ងារ​ព័ត៌​មាន Reuters។