ត្រៀមវាយប្រហារលើ«ក្រុមចង់បំបែកខ្លួន»

តើសមយុទ្ធរបស់ចិន ក្បែរកោះតៃវ៉ាន់កាលពីសប្តាហ៍មុន មានបំណងអ្វីឱ្យប្រាកដ?


សមយុទ្ធយោធាកាលពីថ្ងៃទី១៩ កញ្ញា ក្បែរកោះតៃវ៉ាន់ ត្រូវបានមន្ត្រីយោធាចិនប្រាប់ថា មានបំណងត្រៀមវាយប្រហារលើ«ក្រុមចង់បំបែកខ្លួន»ដែលកាន់តែគឃ្លើនចង់ប្រកាសឯករាជ្យ។ ខណៈបេក្ខភាពប្រធានាធិបតីតៃវ៉ាន់ខាងមុននិយាយថា ចិនកំពុងព្យាយាមដាក់បញ្ចូលដែនកោះដោយកម្លាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ត្រៀមវាយប្រហារលើ«ក្រុមចង់បំបែកខ្លួន»
ដោយ

ត្រូវបានសួរនៅក្នុងសន្និសីតកាសែតប្រចាំថ្ងៃនៅទីក្រុងប៉េកាំង លោកស្រីហ្សូ ហ្វេងលាង (Zhu Fenglian) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនលើកឡើងថា សមយុទ្ធដែលប្រព្រឹត្តកាលពីសប្តាហ៍មុនមានបំណងបំបាក់ភាពក្រអឺតក្រទមនៃក្រុមបំបែកខ្លួនឯករាជ្យតៃវ៉ាន់ ដែលចង់ទាមទារឯករាជ្យភាព។ លោកស្រីហ្សូជំរុញឱ្យប្រជាជនតៃវ៉ាន់ត្រូវដឹងអ្វីខុសនិងអ្វីត្រូវ ហើយត្រូវប្រឆាំងដាច់ខាតចំពោះឯករាជ្យ ដោយបែរមកធ្វើការជាមួយចិនដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ទោះបីយ៉ាងណា បេក្ខភាពប្រធានាធិបតីតៃវ៉ាន់ដែលកំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ក្នុងខែមករាខាងមុខបន្តពីលោកស្រីសៃ អ៊ីងវេន គឺលោកវីលៀម ឡៃ (William Lai) បាននិយាយកាលពីពេលថ្មីៗនេះថា លោកមិនស្វែងរកការផ្លាស់ប្តូរស្ថានការដើមរបស់តៃវ៉ាន់ទេ ហើយបើកផ្លូវជានិច្ចសម្រាប់ការសន្ទនាជាមួយប៉េកាំង៕

តែលោកឡៃសង្កត់ធ្ងន់ថា«ចិនប៉ុនប៉ងបញ្ចូលតៃវ៉ាន់ក៏មិនបានផ្លាស់ប្តូរដែរ»។ ការលើកឡើងបែបនេះធ្វើឡើងក្នុងពិធីគម្របខួបលើកទី៣៧ឆ្នាំនៃបក្សគណបក្សប្រជាធិបតេយ្យរីកចម្រើន (DPP) ដែលកំពុងដឹកនាំកោះតៃវ៉ាន់ពេលបច្ចុប្បន្ន។

កាលពីថ្ងៃពុធក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានរាយការណ៍ពីសកម្មភាពយោធាចិនបន្ថែមទៀត ដោយខ្លួនបានរកឃើញយន្តហោះចម្បាំងចិនចំនួន១៦គ្រឿងបន្ថែមទៀត ហោះចូលដែនអាកាសកំណត់អត្តសញ្ញាក្នុងរយៈពេល២៤ចុងក្រោយ។ នៅថ្ងៃព្រហស្បតិ៍នេះ តៃវ៉ាន់ក៏នឹងត្រៀមដាក់ឱ្យដំណើរការនាវាមុជទឹកមួយគ្រឿង ផលិតដោយខ្លួនឯងដើម្បីបង្កើនសមត្ថភាពការពារខ្លួនប្រឆាំងនឹងចិនដែរ។

យោងតាមមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់បានប្រាប់រ៉យទ័រថា ការដាក់ពង្រាយកងនាវាមុជទឹកនេះបង្ហាញពីសមត្ថភាពឃ្លាំមើល ស៊ើបការណ៍ និងការត្រៀមខ្លួនរបស់តៃវ៉ាន់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិកសភាពីគណបក្សសាធារណរដ្ឋ ស្នើសុំកាត់ប្រាក់ខែរដ្ឋមន្ត្រីការពារជាតិអាមេរិក

ព័ត៌មាន
លោកស្រី ម៉ាជូរី ថេល័រ គ្រីន (Marjorie Taylor Greene) ជាសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋចង់ឃើញការផ្លាស់ប្ដូរមួយ ដោយស្នើសុំឱ្យក…

ពលរដ្ឋម៉ាឡេស៊ីសម្រុកទិញអង្ករចំពេលតម្លៃទីផ្សារពិភពលោកកើនឡើង

ព័ត៌មាន
ម៉ាឡេស៊ី ទំនងជាកំពុងតែស្ថិតនៅក្នុងវិបត្តិខ្វះអង្ករ ខណៈដែលមានសេចក្តីរាយការណ៍ថា នៅតាមហាងផ្សារទំនើប និងហាងលក់ទំនិញនានា ដែលមានអង្ករលក់ គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ