កិច្ចព្រមព្រៀងពាណិជ្ជកម្ម

អង់គ្លេស និងកោះតៃវ៉ាន់ ជម្នះបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ទោះមានការព្រមានពីចិន


ចក្រភពអង់គ្លេសនិងកោះតៃវ៉ាន់បានចុះហត្ថលេខាលើភាពជាដៃគូពាណិជ្ជកម្មថ្មីមួយ កាលពីថ្ងៃពុធថា ដោយទីក្រុងតៃប៉ិ សង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យមានការពង្រីកនូវកិច្ចព្រមព្រៀងផ្សេងទៀត ដោយរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តំបន់ប៉ាស៊ីហ្វិក ដ៏ធំទូលាយ និងក៏ដូចជាឈានទៅពង្រឹងទំនាក់ទំនងរបស់កោះនេះជាមួយរដ្ឋអឺរ៉ុបផ្សេងទៀត។ ជាមួយគ្នានេះ ទីក្រុងប៉េកាំង បានចេញមកប្រឆាំង និងព្រមានចក្រភពអង់គ្លេស ឱ្យបញ្ឈប់ការប្រឹងប្រែងរបស់ក្នុងការពង្រីកពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម
ដោយ

កោះតៃវ៉ាន់នៅពេលនេះបានចាត់ទុកអង់គ្លេសជាដៃគូប្រជាធិបតេយ្យដ៏សំខាន់មួយទៀតសម្រាប់រក្សាគោលជំហរការទូត បើទោះបីជាគ្មានទំនាក់ទំនងផ្លូវការនឹងគ្នា។ដោយសារតែភាពឯកោផ្នែកការទូត និងសម្ពាធពីចិន បាននាំឱ្យកោះតៃវ៉ាន់ ដែលកំពុងត្រូវបានគេចាត់ទុកថា ជាមហាអំណាចបន្ទះឈីប នៅពេលនេះសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការមួយជាមួយនឹងអង់គ្លេស ។

លោក ចន ដេង ( John Deng ) អ្នកចរចាពាណិជ្ជកម្មកំពូលរបស់តៃវ៉ាន់ បាននិយាយថា សេដ្ឋកិច្ចរបស់តៃវ៉ាន់ និងអង់គ្លេសនឹងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ហើយកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងទំនុកចិត្តរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក ដើម្បីធ្វើអន្តរកម្មជាមួយកោះតៃវ៉ាន់។

ការិយាល័យចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងក្លាយជាគំរូសម្រាប់បណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេជាមួយតៃវ៉ាន់។

តៃវ៉ាន់បានខិតខំចរចារលើកិច្ចព្រមព្រៀងនេះជាយូរមកហើយជាមួយនឹងអង់គ្លេស ចាប់តាំងពីប្រទេសនេះបានចាកចេញពីសហភាពអឺរ៉ុប ហើយបន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងនេះ តៃវ៉ាន់នៅពេលនេះកំពុងតែប៉ុនប៉ងសុំចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ និងជឿនលឿននៃក្រុមប្រទេសនៅក្នុងតំបន់អន្តរប៉ាស៊ីហ្វិក ដែលមានសមាជិក១១ប្រទេសបន្តទៀត។

ក្រោយចុះហេត្ថលេខា រដ្ឋាភិបាលចិន កាលពីថ្ងៃព្រហស្បតិ៍បានប្រាប់ចក្រភពអង់គ្លេសឱ្យបញ្ឈប់រាល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់។ ស្ថានទូតចិន នៅទីក្រុងឡុងដ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងប៉េកាំងតែងតែប្រឆាំងដាច់ខាតរាល់ទម្រង់នៃទំនាក់ទំនងផ្លូវការរវាងប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ជាមួយកោះតៃវ៉ាន់។

ជាមួយគ្នានេះស្ថានទូតចិន ជំរុញឱ្យចក្រភពអង់គ្លេសគោរពតាមគោលការណ៍ចិនតែមួយ ហើយឈប់ប្រើប្រាស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាលេស ដើម្បីចូលរួមក្នុងការផ្លាស់ប្តូរជាផ្លូវការ ឬបង្កើនទំនាក់ទំនងសំខាន់ៗជាមួយតៃវ៉ាន់។

យ៉ាងណាមិញចក្រភពអង់គ្លេស និងតៃវ៉ាន់ ត្រូវបានគេដឹងថា នៅតែរក្សាស្ថានតំណាងទៅវិញទៅមក ទោះបីទីក្រុងឡុងដ៍មិនទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅតៃវ៉ាន់ក៏ដោយ។

យោងតាមរដ្ឋាភិបាលអង់គ្លេស ពាណិជ្ជកម្មទ្វេភាគីរវាងកោះតៃវ៉ាន់ និងអង់គ្លេសមានទំហំសរុបជាង៨ពាន់៦រយលានផោន ឫប្រមាណជាជិត១១ពាន់លានដុល្លារនៅឆ្នាំ២០២៣៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា វិស័យកាត់ដេរនៅកម្ពុជាហាក់នៅទ្រឹង ខណៈក្រសួងសេដ្ឋកិច្ចរំពឹងវិស័យនេះកើននៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកាត់ដេរ កត់សម្គាល់ឃើញថា នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣នេះ វិស័យកាត់ដេរនៅកម្ពុជា ហាក់នៅមានសភាពទ្រឹងនៅឡើយ…

អាម៉េរិកវាយប្រហារតាមអាកាសលើឃ្លាំងអាវុធរបស់អ៊ីរ៉ង់ ខណៈក្រុមហួធីនៅយេម៉ែនបាញ់ទម្លាក់ដ្រូនអាម៉េរិក

ព័ត៌មាន
យោងតាមការប្រកាសដោយមន្ទីរបញ្ជកោណអាម៉េរិក យន្តហោះចម្បាំង F-15 ចំនួនពីរគ្រឿងរបស់សហរដ្ឋអាម៉េរិក បានវាយប្រហារតាមអាកាសទៅលើកន្លែងឃ្លាំងផ្ទុកអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ