#បទឈប់បាញ់

Articles by Tag បទឈប់បាញ់

អ្នកជំនាញសង្កេតឃើញថា បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែមានភាពផុសស្រួយ ទោះមានការអន្តរាគមន៍ពីប្រទេសមហាអំណាច

ដោយ​ ​ ខេមបូណូមីស
អ្នកជំនាញភូមិសាស្ត្រនយោបាយសង្កេតឃើញថា បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃនៅតែស្ថិតក្នុងភាពផុយស្រួយ បើទោះបីមានការលូកដៃជួយអន្តរាគមន៍ និងសម្របសម្រួលពីប្រទេសមហាអំណាចចិន និងសហរដ្ឋអាម៉េរិក ក៏ដោយ។ ការវាយតម្លៃបែបនេះធ្វើឡើងក្រោយអ្នកជំនាញសង្កេតឃើញថា ភាគីថៃ ហាក់មិនគោរពតាមលក្ខខណ្ឌដែលបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី២៧ ខែធ្នូ និងតែងតែបង្កើតបញ្ហាចោទមកលើកម្ពុជា ជាបន្តបន្ទាប់នៅក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់៧២ម៉ោង។