#ផលិតផល GI

Articles by Tag ផលិតផល GI

ស្ករត្នោតកំពង់ស្ពឺ កំពុងត្រូវប៉ាន់ បន្ទាប់ពីចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រពីអ៊ឺរ៉ុប

ដោយ​ វណ្ណ វិចារ
សមាគមផលិតស្ករត្នោត ក្នុងខេត្តកំពង់ស្ពឺ ឱ្យដឹងថា ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺបានកើនឡើងខ្ពស់បន្ទាប់ពីការចុះបញ្ជីសម្គាល់ភូមិសាស្ត្រពីសហគមន៍អ៊ឺរ៉ុប។ ស្ករត្នោតខេត្តកំពង់ស្ពឺត្រូវបានចុះបញ្ជីនៅក្នុងសហភាពអឺរ៉ុប ជាការចង្អុលបង្ហាញពីប្រភពដើម និងការចង្អុលបង្ហាញភូមិសាស្ត្រការពារ (PGI) នៅថ្ងៃទី ២ ខែមេសា។ ការចុះបញ្ជីនេះ នាំឱ្យស្ករត្នោតកំពង់ស្ពឺក្លាយជាផលិតផលកម្ពុជាទី ២ដែល អ៊ឺរ៉ុបទទួលស្គាល់កម្រិតគុណភាពស្តង់ដារខ្ពស់ បន្ទាប់ពីម្រេចកំពតដែលត្រូវបានទទួលស្គាល់កាលពីឆ្នាំ ២០១៦។