វិស័យពាណិជ្ជកម្ម

​ សិង្ហបុរី ជាប្រទេសនៅអាស៊ានតែមួយគត់ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលមានសុវត្ថិភាពបំផុតក្នុង​លោក​សម្រាប់ការវិនិយោគ ដោយ: តែម សុខុម Thumbnail: ប្រទេសមានសុវត្ថិភាពបំផុតទាំង១០សម្រាប់វិនិយោគនៅឆ្នាំ២០២៦ Alt Title: វិស័យពាណិជ្ជកម្ម ស្របពេលពិភពលោក


ស្របពេលពិភពលោកកំពុងប្រឈមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អតិផរណា និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច វិនិយោគិនលែង​ផ្តោតតែលើប្រាក់ចំណេញខ្ពស់ទៀតហើយ ប៉ុន្តែកំពុងស្វែងរកប្រទេស ដែលអាចការពារទុនវិនិយោគរបស់​ពួកគេបានល្អបំផុត។ ចំណាត់ថ្នាក់ថ្មីសម្រាប់ឆ្នាំ២០២៦ បានបង្ហាញថា បណ្ដាប្រទេសនៅអឺរ៉ុប កំពុងស្ថិតនៅលើ​កំពូលតារាង ខណៈសិង្ហបុរី ជាប្រទេសនៅតំបន់អាស៊ីតែមួយគត់ដែលជាប់ Top 5 ក្នុងចំណោមប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ការវិនិយោគ។ ​នេះបើ​យោងតាមការចុះផ្សាយរបស់គេហទំព័រ Business Today។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមចំណាត់ថ្នាក់ថ្មីរបស់ក្រុមហ៊ុនប្រឹក្សាវិនិយោគអន្តរជាតិ Henley & Partners បានឱ្យដឹងថា ប្រទេសស្វីស ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ការវិនិយោគនៅឆ្នាំ២០២៦។ ចំណាត់ថ្នាក់នេះវាយតម្លៃលើសមត្ថភាពរបស់ប្រទេសនីមួយៗ ក្នុងការការពារទុនរបស់វិនិយោគិន ពេលប្រឈមវិបត្តិសេដ្ឋកិច្ច ឬភាពតានតឹងភូមិសាស្ត្រនយោបាយ គឺមិនមែនវាស់វែងតែប្រាក់ចំណេញពីការវិនិយោគនោះទេ។
ប្រទេសទាំង១០ ដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោកសម្រាប់ការវិនិយោគរួមមានប្រទេសស្វីសជាប់ចំណាត់ថ្នាក់ បន្ទាប់មកដាណឺម៉ាក, ន័រវែស, លុចសំបួ, សិង្ហបុរ, ហ្វាំងឡង់, អ៊ីស្លង់, ស៊ុយអែត, អូទ្រីស និងប្រទេសហូឡង់។ ក្នុងចំណោមប្រទេសទាំង១០នេះ សិង្ហបុរី គឺជាប្រទេសអាស៊ី តែមួយគត់ដែលជាប់ក្នុងបញ្ជីជា Top 5 ដែលនេះបញ្ជាក់ពីកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមានស្ថិរភាពខ្ពស់បំផុតមួយនៅអាស៊ី។
របាយការណ៍បញ្ជាក់ថា ប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់ភាគច្រើនមានលក្ខណៈរួមដូចជា ស្ថិរភាពនយោបាយ រដ្ឋបាលរឹងមាំ នីតិរដ្ឋច្បាស់លាស់ ហិរញ្ញវត្ថុសាធារណៈមានសុខភាពល្អ រូបិយប័ណ្ណមានស្ថិរភាព និងប្រព័ន្ធហិរញ្ញវត្ថុដែលអាចទុកចិត្តបាន។
ដោយឡែក សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកបានជាប់ត្រឹមតែចំណាត់ថ្នាក់លេខ២៤ប៉ុណ្ណោះ ដោយសារកត្តាភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងហានិភ័យរចនាសម្ព័ន្ធជាដើម។ ក្រុមអ្នករៀបចំចំណាត់ថ្នាក់បានបញ្ជាក់ថា ការវាយតម្លៃនេះមិនមែនសំដៅលើប្រទេសណាអាចរកប្រាក់ចំណេញបានច្រើនជាងគេនោះទេ ប៉ុន្តែគឺផ្តោតលើសមត្ថភាពរបស់ប្រទេសនីមួយៗក្នុងការការពារទ្រព្យសម្បត្តិ និងទុនវិនិយោគរបស់វិនិយោគិន នៅពេលពិភពលោកជួបវិបត្តិ ឬភាពមិនប្រាកដប្រជា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សមាជិកសភាម្នាក់មកពីបក្សប្រឆាំងថៃដៀលលោក អានុទីន ពេញៗមាត់ថា ស្តេចកញ្ឆា

សវនាការក្នុងរដ្ឋសភាថៃបានផ្ទុះការជជែកដេញដោលយ៉ាងក្តៅគគុក បន្ទាប់ពីសមាជិកសភាមណ្ឌលក្រុងបាងកកមកពីគណបក្សប្រជាជន ដែលជាបក្សប្រឆាំងបានបើកការវាយប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ