#ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

Articles by Tag ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ពន្យារពេលបញ្ចុះតម្លៃមួយឆ្នាំទៀតលើការធ្វើដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ដោយ​ សោម ស្រីពេជ្រ
ក្រុមហ៊ុនចិន គ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឯកភាពតាមការស្នើសុំរបស់រាជរដ្ឋាភិបាល ដើម្បីបន្ដការបញ្ចុះតម្លៃ ២០% សម្រាប់រយៈពេល១ឆ្នាំទៀត ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបមួយឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។