ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បន្ដបញ្ចុះតម្លៃ២០%!

ពន្យារពេលបញ្ចុះតម្លៃមួយឆ្នាំទៀតលើការធ្វើដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ


ក្រុមហ៊ុនចិន គ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឯកភាពតាមការស្នើសុំរបស់រាជរដ្ឋាភិបាល ដើម្បីបន្ដការបញ្ចុះតម្លៃ ២០% សម្រាប់រយៈពេល១ឆ្នាំទៀត ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបមួយឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បន្ដបញ្ចុះតម្លៃ២០%!
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នាខួបមួយឆ្នាំនៃការដាក់ឱ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមហ៊ុនផ្លូវល្បឿនលឿននេះបានឯកភាពតាមការស្នើសុំរបស់រាជរដ្ឋាភិបាល ដោយសម្រេចបន្តពន្យាពេលបញ្ចុះតម្លៃ២០% ក្នុងរយៈមួយឆ្នាំបន្ថែមទៀតដល់អ្នកប្រើប្រាស់ផ្លូវនេះ។ បើតាមសម្តេចធិបតី ក្រុមហ៊ុនផ្លូវល្បឿនលឿននឹងបន្តបញ្ចុះតម្លៃ២០% ក្នុងរយៈពេលមួយឆ្នាំ សម្រាប់អ្នកប្រើប្រាស់ដែលបង់ប្រាក់តាមប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ (ETC) និងបញ្ចុះតម្លៃ២០% ក្នុងរយៈពេល៦ខែ សម្រាប់អ្នកប្រើប្រាស់ដោយបង់សាច់ប្រាក់ផ្ទាល់នៅ បញ្ជបង់ប្រាក់។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ទៅធ្វើកាត់ ETC ឱ្យបានច្រើន ដ្បិតការប្រើប្រាស់កាត់ ETC ពេលធ្វើដំណើរលើផ្លូវល្បឿនលឿន វាកាន់តែផ្តល់ភាពងាយស្រួលរហ័ស និងបញ្ចៀសការកកស្ទះនៅបញ្ជរបង់ប្រាក់ផងដែរ។

បើទោះបីមានការស្នើសុំពីរាជរដ្ឋាភិបាល និងមានការបន្តបញ្ចុះតម្លៃ២០% នៅរយៈពេលមួយឆ្នាំបន្ថែមទៀតក្តី ប៉ុន្តែ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា យល់ឃើញថា សម្រាប់ចំនួនរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅតែមានកម្រិតតិចតួចដដែល។ មានកម្រិតតិចតួច ក៏ដោយសារថ្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះបច្ចុប្បន្ននៅមានតម្លៃខ្ពស់សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ។

ឧកញ៉ា ស៊ិន ចន្ធី បានបន្ថែមថា លោកចង់ស្នើឱ្យក្រុមហ៊ុនមានការបញ្ចុះតម្លៃយ៉ាងហោចណាស់ឱ្យបាន៤០% ទៅ៥០% ទើបអាចឱ្យអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿននេះបាន ដ្បិតថា បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចជារួមក៏កំពុងជួបការលំបាកផងដែរ។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានចម្ងាយជាង១៨០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចុះតម្លៃ២០% នៅមួយឆ្នាំដំបូង។ ក្នុងនោះ សម្រាប់រថយន្តដឹកជញ្ជូនទំនិញធុនធំ ត្រូវបង់តម្លៃសេវាជាង១០០ដុល្លារ ក្រោយ​ការបញ្ចុះតម្លៃរួច សម្រាប់ការធ្វើដំណើរលើផ្លូវនេះទៅ-មក៕




អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុន ចាន់ថុល៖ គម្រោងខ្សែក្រវាត់ និងផ្លូវ មិនបានធ្វើឱ្យកម្ពុជាវ័ណ្ឌកជាមួយបំណុលនោះទេ

ព័ត៌មាន
រថយន្តធុនធំ និងតូចជាង៤លាន៦សែនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោយដាក់ឱ្យដំណើរការក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ បើត…

វិស័យកសិកម្មនៅតែជាជន្ទល់រឹងមាំទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ៦,៦% នៅឆ្នាំ២០២៤

ព័ត៌មាន
បើទោះជាវិស័យកសិកម្មជាវិស័យងាយប្រឈមនឹងបញ្ហាច្រើនក្ដី ប៉ុន្ដែ វិស័យនេះនៅតែជាត្រូវបានចាត់ទុកជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំ ដែលទ្រទ្រង់ដល់កំណើនស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ