អត្ថបទពាណិជ្ជកម្ម

ចំណូលកាតព្វកិច្ចពីល្បែងបង់ចូលថវិកាជាតិ រំពឹងនឹងសម្រេចបានតាមផែនការច្បាប់នៅដំណាច់ឆ្នាំនេះ


ផ្អែកតាមរយៈការពិនិត្យ វាយតម្លៃដោយក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងអង្គភាពសវនកម្មផ្ទៃក្នុងរបស់ គ.ល.ក. បានបង្ហាញថា តាមការរំពឹងទុក ការប្រមូលចំណូលកាតព្វកិច្ចពីល្បែងនឹងសម្រេចបានតាមផែនការច្បាប់នៅដំណាច់ឆ្នាំនេះ ខណៈដែល គិតត្រឹមឆមាសទី១ឆ្នាំនេះ ការប្រមូលចំណូលកាតព្វកិច្ចពីល្បែង សម្រេចបានជិត ៥៤% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុ។
ចំណូលកាតព្វកិច្ចពីល្បែងបង់ចូលថវិកាជាតិ រំពឹងនឹងសម្រេចបានតាមផែនការច្បាប់នៅដំណាច់ឆ្នាំនេះ
ដោយ
អំពី គ.ល.ក

ការបង្ហាញពីលទ្ធផលការងារទាក់ទងនឹងការប្រមូលចំណូលកាតព្វកិច្ចពីល្បែង ត្រូវបានធ្វើឡើងនៅ​ក្នុង​កិច្ចប្រជុំ ត្រួតពិនិត្យ​វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយ​ អគ្គលេខាធិការដ្ឋាន​នៃ គ.ល.ក. កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការង គ.ល.ក.។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ ពិភាក្សា ដោះស្រាយបញ្ហាប្រឈមរបស់នាយកដ្ឋានក្រោមឱវាទ ក្រុមការងារពាក់ព័ន្ធ និងអង្គភាព​សវនកម្ម​ផ្ទៃក្នុងរបស់ គ.ល.ក. ព្រមទាំងដាក់ចេញទិសដៅការងារជាអាទិភាព​សម្រាប់ឆមាសទី ២ ឆ្នាំ ២០២៦។

ជាទិសដៅការងារបន្ដ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានកំណត់អាទិភាពសំខាន់ៗជាលទ្ធផលគន្លះ ចំនួន ២៤ ដែលនឹងត្រូវសម្រេចនៅក្នុងឆ្នាំ ឆមាសទី២ ឆ្នាំនេះ រួមមាន ការបំពេញបន្ថែមលិខិតបទដ្ឋាន​ដែលជាតម្រូវការចាំបាច់, ការរៀបចំនីតវិធីប្រតិបត្តិស្ដង់ដារ (SOP) ដែលកំណត់បែបបទ​និងនីតិវិធី​ការងារលម្អិត, ការអភិវឌ្ឍ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការងារចុះត្រួតពិនិត្យដល់ទីកន្លែង និងការតាមដានប្រតិបត្តិការល្បែងពាណិជ្ជកម្មជាដើម។

បន្ថែមពីនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បាននិងកំពុងពង្រឹងយន្ដការស្ថាប័ន ដោយកែសម្រួល និងរៀបចំ​ក្រុមការងារ ដែលត្រូវអនុវត្តសកម្មភាពគាំទ្រឱ្យសម្រេចបានលទ្ធផល​គន្លឹះដែលបាន​កំណត់ផងដែរ។

អគ្គលេខាធិការដ្ឋាន​នៃ គ.ល.ក. ប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត នូវបទបញ្ជាលេខ ០១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសម្អាតបទល្មើស​ឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា និងធានាមិនឱ្យកើតមានជាដាច់ខាតនូវបទល្មើសនេះ នៅទីតាំង និងបរិវេណកាស៊ីណូ។




អត្ថបទបន្ទាប់


ហុងកុងបានក្លាយជាដៃគូពាណិជ្ជកម្ម AI ស្រមោល និងជាខ្នងបង្អែកសម្រាប់ចិន

ស្របពេលដែលសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិនកំពុងឡើងកម្តៅខ្លាំង ដែនដីកោះហុងកុងកំពុងពង្រឹងតួនាទីជាច្រកទ្វារមាសមិនអាចខ្វះបាន ក្នុងការ…

អ្នកជំនាញជឿជាក់ថា បាតុភូត អែលនីណូ នឹងជំរុញឱ្យតម្លៃកសិផលហក់ឡើងខ្ពស់

ដំណាំកសិកម្មនៅក្នុង​បណ្ដាខេត្តមួយចំនួនរបស់កម្ពុជា បានរងផលប៉ះពាល់ដោយសារឥទ្ធិពល នៃបាតុភូត អែលនីណូ ខណៈបាតុភូតនេះបានធ្វើឱ្យតំបន់មួយចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ