#តម្លៃស្រូវ

Articles by Tag តម្លៃស្រូវ

អ្នកជំនាញយល់ថា រដ្ឋគួរទម្លាក់កញ្ចប់ថវិកាបន្ថែម ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ

ដោយ​ ​ ខេមបូណូមីស
តម្លៃស្រូវនៅកម្ពុជា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីផលិតកម្មស្រូវនៅតាមបណ្តាប្រទេសនាំចូលអង្ករធំៗមួយចំនួនមានការកើនឡើងខ្ពស់ ដែលធ្វើឱ្យប្រទេសទាំងនោះផ្អាកការនាំចូលអង្ករពីប្រទេស ដែលជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា។ អ្នកជំនាញយល់ថា ក្នុងកាលៈទេសៈនេះរាជរដ្ឋាភិបាល គួរទម្លាក់កញ្ចប់ថវិកាបន្ថែមទៀត ដើម្បីជួយប្រមូលទិញស្រូវពីកសិករ សំដៅជួយដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងមានការធ្លាក់ចុះ។