#វិបត្តិនៅមីយ៉ាន់ម៉ា

Articles by Tag វិបត្តិនៅមីយ៉ាន់ម៉ា

ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ភៀសខ្លួនទៅឥណ្ឌា ស្របពេលសង្គ្រាមនៅក្នុងស្រុកកាន់តែក្តៅគគុក

ដោយ​ ហ៊ុន គន្ធថៃ
ក្រុមបះបោរជនជាតិភាគតិចមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានបើកសមរភូមិពីរមុខព្រួញថ្មី ដោយវាយប្រហារប៉ុស្តិ៍សន្តិសុខគ្រប់គ្រងដោយរបបយោធា នៅភាគខាងលិចនៃប្រទេស ខណៈប្រជាជនជាច្រើនពាន់នាក់បានបង្ខំចិត្តភៀសខ្លួនចូលទៅក្នុងទឹកដីឥណ្ឌា ដើម្បីរក្សាសុវត្តិភាព។ នៅចំពោះមុខការប្រយុទ្ធជាច្រើនទិសនេះ របបយោធាមីយ៉ាន់ម៉ា បានប្រកាសដាក់បម្រាមគោចរនៅទីក្រុងភាគខាងលិចនៃប្រទេស រហូតដល់មានការណែនាំជាថ្មីពីអាជ្ញាធរ។