យោធាភូមា​វាយប្រហារពីអាកាស​លើ​កងទ័ព​រំដោះជាតិការ៉ែន

យោធា​ភូមា​បើក​ការ​វាយប្រហារ​ពី​លើ​អាកាស​ សម្លាប់អ្នកភូមិ​ជនជាតិភាគតិច​ការ៉ែន៣នាក់​


អ្នកភូមិ​ជនជាតិ​ភាគតិចការ៉ែន (Karen) ៣នាក់ បានស្លាប់ និង​យ៉ាង​ហោច ៧នាក់ទៀត បានរងរបួស​ បន្ទាប់ពី​យោធា​ភូមា​បាន​បើក​ការវាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅលើ​កងទ័ព​រំដោះជាតិ​ការ៉ែន (KNLA) ដែល​ជា​អង្គការយោធា​របស់​សហភាព​ជាតិ​ការ៉ែន (KNU) ។ ការវាយប្រហារ​តាម​ផ្លូវ​អាកាស​នេះធ្វើឡើង​ដោយ​យន្តហោះ​ចំបាំង​២គ្រឿង កាលពីយប់ថ្ងៃសៅរ៍ នៅក្នុង​ស្រុក​ប៉ាពុន រដ្ឋ​ការ៉ែន ដែល​នៅក្បែរជាប់នឹងព្រំប្រទល់ថៃ ។
ដោយ

សារព័ត៌មានក្នុងស្រុក​ភូមា The Irrawaddy បាន​ចុះផ្សាយ​ដោយ​ស្រង់ប្រភព​ពី​នាយកដ្ឋានព័ត៌មាន​របស់ KNU ថា ការវាយប្រហារ​តាម​ផ្លូវ​អាកាស​បាន​កើតឡើង​ចន្លោះ​ពីម៉ោង ៧យប់ (យប់ថ្ងៃសៅរ៍) និង​ម៉ោង ២​រំលងអធ្រាត្រ ចូលថ្ងៃអាទិត្យ ។ 

បុគ្គលិក​ជួយ​សង្គ្រោះ​ជនជាតិការ៉ែន​មួយរូប​បាននិយាយ​ដោយ​សុំ​មិន​បញ្ចេញឈ្មោះថា «មនុស្ស​ ៣នាក់បានស្លាប់ និង ៧នាក់​ផ្សេងទៀត បានរងរបួស ពីការវាយប្រហារ​កាលពីយប់មិញ (យប់ថ្ងៃសៅរ៍) មក​លើ​ភូមិនៅក្នុងតំបន់ Deh Bu Noh ។ ជនរងគ្រោះម្នាក់ស្លាប់ដោយ​ឆេះ​ខ្លួន ដែលគេជឿថា បានត្រូវគ្រាប់​បែក​ទម្លាក់ចំផ្ទះរបស់គាត់ ។» 

អ្នកភូមិជាង ១០០០នាក់ដែលរស់នៅក្បែរ​ប៉ុស្តិ៍យោធា​របស់​កងទ័ពរំដោះជាតិការ៉ែន បាននាំគ្នា​រត់ចោល​ផ្ទះសម្បែង ដោយអ្នកខ្លះ​រត់​ឆ្លងចូល​ទឹកដីថៃផងដែរ ។

ការវាយប្រហារតាមផ្លូវអាកាសនេះ ត្រូវគេជឿជាក់ថាជាការសងសឹករបស់​យោធាភូមាបន្ទាប់ពី​កងកម្លាំង KNLA បាន​វាយដណ្ដើម​កាន់កាប់​ទីតាំង​ឈរជើងនៅលើ​ភ្នំ​មួយ​កន្លែ​ង​របស់យោធា​ភូមា ដែល​ក្នុង​ការវាយប្រយុទ្ធគ្នានោះ កងកម្លាំង KNLA បានសម្លាប់ទាហាន​នៃយោធា​ភូមាអស់ ១០នាក់ និង​បាន​ចាប់ខ្លួន ៨នាក់ទៀត ជាឈ្លើយសឹក​ ។ 

សហភាពជាតិការ៉ែន (KNU) បានប្រកាសថា ខ្លួនមិនទទួលស្គាល់របប​យោធា​ភូមាទេ និង​ថា ខ្លួនគាំទ្រ​គណៈកម្មាធិការ​របស់រដ្ឋសភាជាប់ឆ្នោត​ ដែលតំណាង​ឲ្យ​រដ្ឋសភា​សហភាព​តែប៉ុណ្ណោះ ។ ក្រុមដដែលនេះ​ កាលពីសប្ដាហ៍មុន បាន​ទទូច​ឲ្យ​យោធា​ភូមា​បញ្ឈប់​ការសម្លាប់​ពលរដ្ឋ​ស៊ីវិល និងដោះលែង​អ្នកតវ៉ាទាំងអស់​ដែល​ត្រូវបានរបប​យោធា​ចាប់ឃុំ​ខ្លួន ចាប់តាំងពីរដ្ឋប្រហារ​ កាលពីថ្ងៃទី១ កុម្ភៈ មក ៕




អត្ថបទបន្ទាប់


ក្រុមអ្នកតវ៉ាភូមាទូទាំងប្រទេសចេញកាន់ទុក្ខ ក្រោយមនុស្ស ១១៤នាក់ ត្រូវបានក្រុមយោធាសម្លាប់

ព័ត៌មាន
នៅថ្ងៃអាទិត្យទី ២៨ មីនានេះ ក្រុមអ្នតប្រឆាំងរបបយោធាភូមានៅទូទាំងប្រទេសបានចេញមកកាន់ទុក្ខជូនអ្នកដែលត្រូវបានសម្លាប់ដោយការបង្ក្រាបរបស់ក្រុមយោធា…

តើវិធានការណ៍ជុំទី៨ របស់រាជរដ្ឋាភិបាលនឹងជួយបានកម្រិតណាចំពេលកូវីដ-១៩ វាយប្រហារខ្លាំងក្នុងសហគមន៍?

ព័ត៌មាន
វិធានការណ៍ជុំទី ៨ ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ត្រូវបានដាក់ចេញហើយ និងមានលក្ខណៈមិនសូវខុសគ្នាប៉ុន្មានទេ ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ