មេទ័ពអាមេរិក​និងសម្ព័ន្ធ​មិត្ត​ថ្កោលទោស​យោធា​ភូមា​

មេទ័ពកំពូល​​​អាមេរិកនិងសម្ព័ន្ធមិត្ត​ជាង១០ប្រទេស​ ថ្កោលទោស​អំពើ​ហិង្សា​របស់​យោធា​ភូមា


មេទ័ព​កំពូល​​របស់សហរដ្ឋ​អាមេរិក និង​សមភាគី​មកពីប្រទេស​សម្ព័ន្ធមិត្ត​ជាង ១០ប្រទេស​ទៀត បានចេញ​សេចក្ដីថ្លែងការណ៍​ដ៏កម្រ​មួយ ថ្កោលទោស​ការប្រើប្រាស់​កម្លាំង​​ដ៏​ហិង្សា​ពីសំណាក់​យោធា​ភូមា​ដែល​បានផ្ដាច់​ផ្ដិល​ជីវិត​ប្រជាជន​ស៊ីវិល​ជាច្រើន​រយនាក់ កាលពីថ្ងៃសៅរ៍ (ទី២៧ ខែមីនា) និង​បាន​និយាយថា យោធា​នៃ​ប្រទេស​ភូមា​បាន​បាត់បង់​ការជឿទុកចិត្ត​ពីសំណាក់ប្រជាជន​របស់ខ្លួន​ហើយ ។
រថយន្ដយោធាហែក្បួនជាទ្រង់ទ្រាយក្នុងកំឡុងពេលព្យុហយាត្រាមួយដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធលើកទី ៧៦ នៅទីក្រុងណៃពិដោប្រទេសមីយ៉ាន់ម៉ាថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២១ ។ រូបភាពដោយ Xinhua
ដោយ

ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ដែល​បាន​ទទួល​សេចក្ដីថ្លែងការណ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​មេទ័ព​កំពូលៗ​របស់​ប្រទេស​ចំនួន ១២ មកពីជុំវិញពិភព​លោក ក្នុង​នោះរួមទាំង​ប្រទេស​ក្នុងតំបន់​អាស៊ី និងអឺរ៉ុប​ផងនោះ បាន​ផ្សាយថា ការថ្កោលទោស​នេះ​កើតឡើងបន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍ព័ត៌មាន​ដែល​និយាយថា កងកម្លាំង​ប្រដាប់​អាវុធ​ភូមា (មីយ៉ាន់ម៉ា) បាន​សម្លាប់​ប្រជាជន​ជាង ១១០នាក់ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ នៅចំថ្ងៃទិវា​កងទ័ព​របស់​ភូមា ។ 

សេចក្ដីថ្លែងការណ៍​សរសេរថា «ក្នុងនាម​ជា​មេទ័ព​កំពូល យើង​ថ្កោលទោស​ការប្រើប្រាស់​កម្លាំង​ផ្ដាច់​ផ្ដិល​ជីវិត​ទៅលើ​ប្រជាជន​ស៊ីវិល​ដែល​គ្មាន​អាវុធ ពីសំណាក់​កងកម្លាំង​ប្រដាប់អាវុធ​មីយ៉ាន់ម៉ា និង​កម្លាំង​សន្តិសុខពាក់ព័ន្ធ​ដទៃទៀត ។ យោធា​ដែល​មានវិជ្ជាជីវៈ ត្រូវគោរព​ក្រមប្រតិបត្តិ​អន្តរជាតិ​ និងទទួលខុសត្រូវ​ការពារប្រជាជនដែលខ្លួន​បម្រើ មិនមែនធ្វើទុក្ខទោស​ដល់​ប្រជាជននោះទេ ។»

សេចក្ដីថ្លែងការណ៍​បន្តទៀតថា «យើង​ទាមទារ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​មីយ៉ាន់ម៉ា បញ្ឈប់​នូវអំពើ​ហិង្សា និងធ្វើការងារដើម្បីស្ដារ​ការគោរព​និង​ការជឿទុកចិត្ត​ជាមួយ​ប្រជាជន​មីយ៉ាន់ម៉ា​ឡើងវិញ ។» 

សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ខាងលើនេះ ចុះហត្ថលេខាដោយ​មេទ័ព​កំពូលៗ មកពីសហរដ្ឋ​អាមេរិក, អូស្ត្រាលី, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ក្រិច, អ៊ីតាលី, ជប៉ុន, ហុល្លង់, ញូវហ្ស៊ីលែន, កូរ៉េ​ខាងត្បូង, និង​ចក្រភពអង់គ្លេស ៕




អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងថ្មី ៨៦នាក់ទៀត! ខណៈអ្នកស្លាប់កើនដល់១០នាក់ហើយ!

ព័ត៌មាន
ចំនួនអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន៨៦នាក់បន្ថែមទៀតហើយ ត្រូវបានកម្ពុជារកឃើញគិតត្រឹមព្រឹកថ្ងៃទី ២៨ ខែមីនានេះ ខណៈដែលអ្នកជាសះស្បើយថ្មីមាន៣៤នាក់។…

ក្រុមអ្នកតវ៉ាភូមាទូទាំងប្រទេសចេញកាន់ទុក្ខ ក្រោយមនុស្ស ១១៤នាក់ ត្រូវបានក្រុមយោធាសម្លាប់

ព័ត៌មាន
នៅថ្ងៃអាទិត្យទី ២៨ មីនានេះ ក្រុមអ្នតប្រឆាំងរបបយោធាភូមានៅទូទាំងប្រទេសបានចេញមកកាន់ទុក្ខជូនអ្នកដែលត្រូវបានសម្លាប់ដោយការបង្ក្រាបរបស់ក្រុមយោធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ