#វិស័យអចលនទ្រព្យ

Articles by Tag វិស័យអចលនទ្រព្យ

តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញជឿជាក់ថា ទីផ្សារអចលនទ្រព្យនៅថៃនឹងធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅឆ្នាំនេះ?

ដោយ​ ​ ខេមបូណូមីស
ឥទ្ធិពលនៃគោលនយោបាយពន្ធរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងគ្រោះរញ្ជួយដីដែលបានកើតឡើងកាលពីពេលថ្មីៗបានធ្វើឲ្យទីផ្សារលំនៅឋាននៅថៃ មានការធ្លាក់ចុះយ៉ាងខ្លាំង។ ក្រុមហ៊ុនអចលនទ្រព្យថៃមួយបានអះអាងថា ទីផ្សារលំនៅឋាននៅក្នុងទីក្រុងបាងកក នៅឆ្នាំ២០២៥ នេះនឹងដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ្កកន្លងមកនេះ។ ស្ថិតិបានបង្ហាញថា មកទល់ពេលនេះមានលំនៅឋានចន្លោះពី៦ទៅ៧ម៉ឺនយូនីតប៉ុណ្ណោះ ដែលបានលក់ចេញ ខណៈអ្នកទិញខ្លះបានសម្រេចលុបចោលកិច្ចសន្យាទិញលក់តែម្តង ដោយសារបារម្ភពីបញ្ហាមួយចំនួន។