#វិស័យសេដ្ឋកិច្ច

Articles by Tag វិស័យសេដ្ឋកិច្ច

តើកម្ពុជា គួរត្រៀមខ្លួនបែបណាមុនចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?

ដោយ​ ​ ខេមបូណូមីស
កម្ពុជា បានបំពេញគ្រប់លក្ខណៈវិនិច្ឆ័យដំបូងសម្រាប់ការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២១ ហើយបានបំពេញម្តងទៀតលើលក្ខណៈវិនិច្ឆ័យទាំង៣ ក្នុងអំឡុងពេលការត្រួតពិនិត្យលើកទី៣នៅឆ្នាំ២០២៤។ ផ្អែកលើវឌ្ឍនភាពនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ បានអនុម័តលើអនុសាសន៍របស់គណៈកម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា ដើម្បីចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។