ប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 ឬរហូតដល់ថវិកាប្រូម៉ូសិនត្រូវបានប្រើប្រាស់អស់។
សេវាបើកប្រាក់បៀវត្សរបស់ធនាគារខេប៊ីប្រាសាក់ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អាជីវកម្មក្នុងការគ្រប់គ្រងការបើកប្រាក់បៀវត្សជូនបុគ្គលិក និងកម្មករ ប្រកបដោយសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាព។ តាមរយៈសេវានេះ ក្រុមហ៊ុនអាចសម្រួលដំណើរការបើកប្រាក់បៀវត្ស ខណៈដែលបុគ្គលិកអាចទទួលបានការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ធនាគារខេប៊ីប្រាសាក់ ព្រមទាំងអត្ថប្រយោជន៍ពិសេសផ្សេងៗជាច្រើនទៀត។
ធនាគារខេប៊ីប្រាសាក់ ប្តេជ្ញាចិត្តគាំទ្រដល់ការរីកចម្រើន និងភាពជោគជ័យរបស់អាជីវកម្មនានាទូទាំងប្រទេសកម្ពុជា។ សេវាបើកប្រាក់បៀវត្សរបស់យើង មិនត្រឹមតែជួយក្រុមហ៊ុនក្នុងការគ្រប់គ្រងការបើកប្រាក់បៀវត្សប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យបុគ្គលិកនូវភាពងាយស្រួលក្នុងការទទួលបានសេវាធនាគារ ដែលជួយលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគេផងដែរ។ តាមរយៈប្រូម៉ូសិនពិសេសនេះ យើងមានគោលបំណងផ្តល់តម្លៃបន្ថែមដល់អតិថិជនជាក្រុមហ៊ុន និងបុគ្គលិករបស់ពួកគាត់ ព្រមទាំងពង្រឹងភាពជាដៃគូរយៈពេលវែងជាមួយសហគមន៍ធុរកិច្ច។
ក្នុងនាមជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា ធនាគារខេប៊ីប្រាសាក់ បន្តអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រអាជីវកម្មគ្រប់ទំហំ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
អតិថិជនជានីតិបុគ្គល ដែលមានចំណាប់អារម្មណ៍លើប្រូម៉ូសិនសេវាបើកប្រាក់បៀវត្សនេះ អាចទាក់ទងមកធនាគារខេប៊ីប្រាសាក់ ដើម្បីទទួលបានព័ត៌មានបន្ថែម។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ 086 999 911 ឬ 023 999 911។