ទីផ្សារអង្ករ
តើទីផ្សារអង្ករកម្ពុជា អាចរងសម្ពាធទេ ប្រសិនបើឥណ្ឌា បញ្ចេញអង្ករ ដែលផលិតលើសតម្រូវការទៅក្នុងទីផ្សារ?
By
កម្ពុជា ជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសធំៗក្នុងពិភពលោក ដែលនាំចេញអង្ករបានច្រើនទៅកាន់ទីផ្សារអន្តរជាតិ។ អង្ករដែលកម្ពុជា នាំចេញភាគច្រើន ជាប្រភេទអង្ករក្រអូប ខណៈបរិមាណនាំចេញនាពេលថ្មីៗនេះសម្រេចបានលទ្ធផលលើសពី១លានតោន។ ទោះជាបែបនេះក្ដី ក៏ក្ដីបារម្ភថ្មីមួយអាចកើតឡើង និងដាក់សម្ពាធលើបណ្ដាប្រទេសនាំចេញអង្ករដូចជាវៀតណាម ថៃ រួមទាំងកម្ពុជា ដែលជាគូប្រជែងផងដែរ ខណៈមកទល់ពេលនេះ ឥណ្ឌា ផលិតអង្ករលើសតម្រូវការក្នុងស្រុក ហើយអាចបញ្ចេញទៅទីផ្សារអន្តរជាតិ។ Read more