
១ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម
គិតចាប់តំាំងពីឆ្នាំ១៩៩៤ រហូតមកដល់ខែតុលាឆ្នាំ២០១៦ វិនិយោគចិនបានបោះទុនវិនិយោគនៅក្នុងវិស័យនេះ មានទឹកប្រាក់ប្រមាណ១ពាន់ ៣៤១លានដុល្លារអាមេរិក។
ចិនបោះទុនវិនិយោគលើវិស័យ កសិឧស្សាហកម្មមាន ៣០គម្រោងលើផ្ទៃដីសរុបជាង ២៣ម៉ឺនហិកតារ ក្នុងនោះគម្រោងដែលមានសកម្មភាព មានចំនួន ២១ លើផ្ទៃដីជាង ១៧ម៉ឺនហិកតារ។ ការដាំដុះជាក់ស្តែងអនុវត្តបានចំនួន ៤ម៉ឺន ២ពាន់ហិកតារ ភាគច្រើនជាដំណាំកៅស៊ូ។ គម្រោងវិនិយោគរោងចក្រម៉ាស៊ីនកិនស្រូវ ៧គម្រោងមានសមត្ថភាពផលិតបានជិត៦៧ម៉ឺនតោនក្នុងមួយឆ្នាំ។

២ វិស័យឧស្សាហកម្ម រ៉ែ និង ថាមពល
គិតចាប់តំាំងពីឆ្នាំ១៩៩៤ រហូតមកដល់ខែតុលាឆ្នាំ២០១៦ វិនិយោគចិនបានបោះទុនវិនិយោគនៅក្នុងវិស័យនេះ មានទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក។
ក្នុងចំណោមក្រុមហ៊ុន ២៣ ដែលបានដំណើរការចុះសិក្សារ៉ែ ជាក់ស្តែងនៅកម្ពុជាមានក្រុមហ៊ុនចិនចំនួន ១០ បានធ្វើការសិក្សាលើគម្រោងរ៉ែដែករ៉ែមាស។
ចិនបានវិនិយោគស្ថានីយអគ្គិសនីចំនួន ៩ គម្រោង មានកម្លំាងសរុប ១៧៣៣ មេហ្គាវ៉ាត់ ក្នុងនោះគម្រោងវារីអគ្គិសនីមាន ៧គម្រោង មានកម្លាំងសរុប ១៣២៨ មេហ្គាវ៉ាត់ និងគម្រោងស្ថានីយអគ្កិសនីដុតធ្យូងថ្ម ២គម្រោង មានកម្លាំង៤០៥មេហ្គាវ៉ាត់។

៣ វិស័យទេសចរណ៍
ចាប់តំាំងពីឆ្នាំ១៩៩៤ រហូតមកដល់ខែតុលា ឆ្នាំ២០១៦ វិនិយោគចិនបានបោះទុនវិនិយោគនៅក្នុងវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ដែលមានទឹកប្រាក់វិនិយោគប្រមាណ ៤ពាន់ ៦៧២លានដុល្លារអាមេរិក។

៤ វិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម
និយាយពីវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ឯណោះវិញ ចាប់តំាំងពីឆ្នាំ១៩៩៤ រហូតមកដល់ខែតុលាឆ្នាំ២០១៦ វិនិយោគចិនបានបោះទុនវិនិយោគនៅក្នុងវិស័យនេះ ដែលមានទឹកប្រាក់ប្រមាណ ៤ពាន់ ៣៣៤លានដុល្លារអាមេរិក។
តើមូលហេតុអ្វីខ្លះបានជាវិនិយោគិនចិន ចូលចិត្តវិនិយោគនៅកម្ពុជា? តើកម្ពុជាមានសក្តានុពលអ្វីខ្លះសម្រាប់ការវិនិយោគ?
ជុំវិញទៅនឹងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាធ្លាប់បានបកស្រាយប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អក្នុងរង្វង់ ៧ភាគរយជារៀងរាល់ឆ្នាំ គួបផ្សំទៅនឹងកម្ពុជាបានផ្តល់ និងបើកឱកាសដ៏ទូលាយសម្រាប់វិនិយោគិនបរទេស៕