ប្រទេសចិន

ហេតុអ្វីក្រុមហ៊ុនយក្សផលិតបន្ទះឈីបរបស់ចិន SMIC ធ្លាក់ចុះប្រាក់ចំណេញ ២៥% នៅត្រីមាសទី២នៅឆ្នាំនេះ?


ក្រុមហ៊ុនផលិតបន្ទះឈីប (SMIC) ខ្នាតយក្សធំបំផុតរបស់ប្រទេសចិនបានបង្ហាញនូវរាយការណ៍ធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសដល់ទៅ ២៥% បន្ទាប់ពីរោងចក្រនៃក្រុមហ៊ុននេះបានទទួលរងនូវការធ្លាក់ចុះកំណើនក្នុងរយៈពេល ៣ ខែផ្ទួនៗគ្នា ក្រោយរងនូវវិធានការបិទខ្ទប់ ពីសំណាក់រដ្ឋាភិបាលចិន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
ក្រុមហ៊ុនយក្សផលិតបន្ទះឈីបរបស់ចិន SMIC ធ្លាក់ចុះប្រាក់ចំណេញ ២៥%
ដោយ

ក្រុមហ៊ុនផលិតបន្ទះឈីប SMIC របស់ចិន ដែលបាន​ចុះបញ្ជីនៅផ្សារភាគហ៊ុន​ទីក្រុងហុងកុង និងសៀងហៃ បានអះអាងថា ប្រាក់ចំណេញនៅក្នុងត្រីមាសពីរ ពោលគឺចាប់ពី​ខែមេសាដល់ខែមិថុនា បានធ្លាក់ចុះមកនៅត្រឹម ៥១៤ លានដុល្លារ ពោលគឺធ្លាក់ចុះ២៥% បើធៀបនឹងរយៈដូចគ្នាពេលកាលពីឆ្នាំមុន។

ដោយឡែក ចំពោះប្រាក់ចំណូលដុល ដែលក្រុមហ៊ុននេះសម្រេចបាន​នៅត្រីមាសទី២នេះវិញ គឺបានកើនឡើង ៤២% ពោលគឺមានដល់ដល់ទៅជិត ២ ពាន់លានដុល្លារឯណោះ ដោយបានមកពីការលក់បន្ទះឈីបសម្រាប់ឧបករណ៍ឆ្លាតវៃសម្រាប់​ប្រើប្រាស់​នៅក្នុងផ្ទះផ្សេងៗ។ ប៉ុន្ដែ ផ្ទុយទៅវិញ ចំពោះតម្រូវការឈីប​សម្រាប់​ការផលិត​ស្មាតហ្វូនវិញ ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ប្រាក់ចំណេញបានធ្លាក់ចុះគួរឲ្យកគ់សម្គាល់ផងដែរ។

ទោះយ៉ាង ប្រាក់ចំណេញ​របស់​ក្រុមហ៊ុននេះ បានរងនូវការប៉ះទង្គិច ខណៈដែលសមត្ថភាពផលិតកម្ម​ក៏មានការថយចុះផងដែរ ដោយសារតែ​ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បង្កឲ្យមានការបិទខ្ទប់ និងមានការចំណាយកើនឡើង។

ជាមួយគ្នានេះដែរ ការចំណាយដើមទុនបន្ថែមបានកើនឡើងដល់ទៅ ១,៦ ពាន់លានដុល្លារចាប់ពី​ខែមេសាដល់ខែមិថុនា ហើយសរុបមានចំនួន ២,៥ ពាន់លានដុល្លារបើគិតក្នុង​ឆមាសទីមួយនៃឆ្នាំ ២០២២ នេះ។ បើគ្មានអ្វីប្រែប្រួលទេនោះ នៅឆ្នាំ២០២២ ក្រុមហ៊ុនយក្ស SMIC នឹងចំណាយដើមទុន​សម្រាប់​ប្រតិបត្តិការអាជីវកម្ម​របស់ខ្លួន​ដល់ទៅ ៥ពាន់លានដុល្លារឯណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសចិន បាននិងកំពុង​ខិតខំជំរុញ​ខ្លាំងមែនទែន ក្នុងការវិនិយោគពង្រីកសមត្ថភាពលើការផលិត​បន្ទះឈីប និងការអភិវឌ្ឍបច្ចេកវិទ្យា ដែលបានធ្វើឲ្យ​សហរដ្ឋអាមេរិក​ដែលជាគូប្រជែងដ៏ធំរបស់ខ្លួន នៅមិនសុខនោះឡើយ ដោយថ្មីៗនេះ ទីក្រុងវ៉ាស៊ិនតោន ក៏ទើបតែបាន​សម្រេចអនុម័ត​នូវច្បាប់​គាំទ្រ​ការផលិតបន្ទះឈីប និងបច្ចេកវិទ្យា​​របស់ខ្លួន ដែលមានការចំណាយ​ឧបត្ថម្ភធន​ក្នុងវិស័យនេះ ដល់ទៅជាង៥០ពាន់លានដុល្លារឯណោះ។ ប៉ុន្ដែ ក្រុមសមាគមពាណិជ្ជកម្មធំៗ​របស់ចិន​បានរិះគន់ថា ច្បាប់ថ្មីរបស់អាមេរិកនេះ គឺនឹងធ្វើឲ្យមានការរាំងស្ទះ រំខាន់ដល់ការផលិតបន្ទះឈីប​នៅទូទាំងពិភពលោក៕




អត្ថបទបន្ទាប់


កត្តានៅពីក្រោយជំរុញឲ្យម៉ាឡេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ចជិត៩% នៅត្រីមាសទី២នៅឆ្នាំនេះ

ព័ត៌មាន
ធនាគារកណ្តាលម៉ាឡេស៊ីបានប្រកាសដោយមោទនភាពនៅថ្ងៃសុក្រទី១២សីហាថា ផលិតផលក្នុងស្រុកសរុបរបស់ម៉ាឡេស៊ីបានកើនឡើងដល់ទៅ ៨,៩% នៅក្នុងត្រីមាសទីពីរ…

មន្ត្រីជំនាញថា ការផលិតអំបិលកំពុងខ្វះខាតកម្លាំងពលកម្មកាន់តែខ្លាំង ជំរុញឲ្យរដ្ឋគួរគិតគូរឧបត្ថម្ភធន

ព័ត៌មាន
មន្ត្រីជំនាញនៃក្រសួងឧស្សាហកម្មអះអាងថា កង្វះកម្លាំងពលកម្ម និងបញ្ហាអាកាសធាតុបាន និងកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ផលិតកម្មផលិតអំបិលនៅកម្ពុជាកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ