ពន្ធដារលើកទឹកចិត្តវិស័យកសិកម្មទាំងស្រុង

ពន្ធដារ ចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពដែលបានលើកទឹកចិត្តផ្នែកពន្ធដារ


អគ្គនាយកដ្ឋានពន្ធដារបានអះអាងថា វិស័យកសិកម្ម នៅតែទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ និងបានច្រានចោលការលើកឡើងថា ការធ្លាក់ថ្លៃនៃផលិតផលកសិកម្ម បណ្ដាលមកពីការយកពន្ធ គឺពុំបានឆ្លុះបញ្ចាំងពីការពិត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយជ្រោមជ្រែង វិស័យកសិកម្មឡើយ។
អាករលើតម្លៃបន្ថែមការនាំចូល និងផ្គត់ផ្គង់ក្នុងវិស័យកសិកម្មជាបន្ទុករបស់រដ្ឋ
ដោយ

អគ្គនាយកដ្ឋានពន្ធដារបានចេញមកច្រាលចោលចំពោះការលើកឡើងដែលថាការធ្លាក់ចុះតម្លៃកសិផលរបស់កសិករនៅកម្ពុជា គឺបណ្តាលមកពីការយកពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។ សម្រាប់អគ្គនាយកដ្ឋានពន្ធដារ ការចោទប្រកាន់បែបនេះ គឺមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ ពោលគឺវាជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមិនបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលតែងតែមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាព។ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការលើកទឹកចិត្តលើផ្នែកផ្សេងៗ និងជាពិសេសបានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះវិស័យកសិកម្មទាំងស្រុង។ ដូច្នេះការលើកឡើងថា ការធ្លាក់ថ្លៃនៃផលិតផល កសិកម្មបណ្ដាលមកពីការយកពន្ធ ពុំឆ្លុះបញ្ចាំងពីការពិត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែង វិស័យកសិកម្មឡើយ។

អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញ ថាក្នុងចំណោមការលើកឡើងទាំងនោះ មួយចំនួនលើកឡើងក្នុងន័យបង្កាច់បង្ហូចកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលថ្មីពីសំណាក់ក្រុមប្រឆាំង, មួយចំនួនផ្សព្វផ្សាយក្រោមចេតនាធ្វើឱ្យមានការភាន់ច្រឡំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន, មួយចំនួនលើកឡើងដោយការភាន់ច្រឡំហើយផ្សព្វផ្សាយបន្តគ្នា និងមួយចំនួនទៀតលើកឡើងក្នុងគោលដៅទាក់ទាញ អ្នកទស្សនា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការលើកទឹកចិត្តដល់វិស័យកសិកម្ម រួមមានការលើកទឹកចិត្តពន្ធបន្ថែមចំពោះការដាំដុះស្រូវ ការប្រមូលទិញស្រូវ និងការផលិតអង្ករនាំចេញ, ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការនាំចូល និងផ្គត់ផ្គង់ទំនិញក្នុងវិស័យកសិកម្ម, ការអនុគ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករសម្រាប់បម្រើការនាំចេញអង្ករ, ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព និងការលើកទឹកចិត្តផ្នែកពន្ធដារចំពោះការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃជាដើម៕

អត្ថបទ ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


កម្ពុជាសម្រេចបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចឲ្យបញ្ចុះអត្រាអាករនាំចេញល…

អ្នកស្រាវជ្រាវជំរុញឱ្យថ្នាក់ដឹកនាំកម្ពុជា ដោះស្រាយបញ្ហាសាងសង់ប្រាសាទនៅថៃ តាមសន្តិវិធី

ករណីការសាងសង់សំណង់ប្រាសាទ ដែលមានរចនាបថស្រដៀងប្រាសាទបុរាណខ្មែរ នៅវត្តភូម៉ានហ្វា ស្ថិតក្នុងខេត្តបុរីរម្យ ប្រទេសថៃ កំពុងមានការប្រតិកម្មពីមហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ